en     km
en     km

កូនប្រុសអតីតនាយករដ្ឋមន្ត្រីណាជីព៖ ឪពុកខ្ញុំធ្វើឱ្យម៉ាឡេស៊ីស្គាល់ភាពរុងរឿងតែពេលនេះគាត់រងនូវអំពើអយុត្តិធម៌

Share

 

កូនប្រុសអតីតនាយករដ្ឋមន្ត្រីណាជីព លោក Datuk Mohd Nazifuddin បានសម្ដែងការឈឺចាប់ ខណៈ ឪពុក កំពុងជាប់ឃំុឃាំង ក្រោមបទចោទករណីពុករលួយនិងបំពានអំណាចរដ្ឋ។

លោកNazifuddin បានរៀបរាប់ក្នុងទំព័រហ្វេសប៊ុកថា ឪពុកខ្លួនក្លាយជាជនរងគ្រោះភ្លាមៗពេល លោកអស់អំណាច គឺជនរងគ្រោះនៃរដ្ឋាភិបាលថ្មី។ លោកថា ឯណាទៅសច្ចធម៌ ឯណាទៅ ការអត់ឧនខាងនយោបាយ។ លោកចាត់ទុកការឃុំខ្លួន ឪពុកលោក គឺជាដានប្រវត្តិសាស្ត្រ ចាស់មកជាន់លើប្រទេសម៉ាឡេស៊ី។

តែយ៉ាងណា សារព័ត៌មាន The News Straits Times  កត់សម្គាល់ថា ម៉ាឡេស៊ីពេលនេះ គឺខុសពី ការគ្រប់គ្រងរបស់ លោកណាជីព។

តែបែបនេះក្ដី សម្រាប់កូនប្រុសលោកណាជីព នៅតែនិយាយថា ឪពុករបស់លោក គឺជាអតីតមេដឹកនាំប្រទេស ដែលសមទទួលបានការអត់ឱន។ លោកថាឯណាទៅ ក្ដីករុណា សម្រាប់ឪពុកលោក។

តាមលោកNazifuddin  លោកណាជីពបានបម្រើជាតិម៉ាឡេស៊ី អស់រយៈពេល៤២ឆ្នាំ។  អតីតនាយករដ្ឋមន្ត្រីណាជីព ត្រូវបានចោទប្រកាន់ច្រើនករណី រួមមាន ការរំលោភសេចក្ដីទុកចិត្ត ការបំពាន់អំណាចរដ្ឋ អំពើពុករលួយ។ បទចោទទាំងនេះ នាំអោយលោកណាជីពប្រឈមនឹងការឃុំខ្លួនក្នុងពន្ធនាគារយ៉ាងតិច ២០ឆ្នាំដែល បច្ចុប្បន្នលោកណាជិពមានអាយុ ៦៥ឆ្នាំ។​

ដើមចមដែលនាំអោយមានការប្ដឹងចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីរូបនេះ គឺកើតចេញពីការទំលាយរឿងសំងាត់មួយដែល សារព័ត៌មាន The Wall Street Journal ចុះផ្សាយអត្ថបទស៊ើបអង្គេតរបស់ខ្លួនថា លោកណាជីពបាន លួចផ្ទេរ លុយ៦៨១លានដុល្លារ ពីធនាគាររបស់រដ្ឋ 1MDB ទៅដាក់ក្នុងគណនីរបស់គ្រួសារលោក។

មុន ចាប់ខ្លួនលោកណាជីព  រដ្ឋអាជ្ញា និងគណៈកម្មការប្រឆាំងអំពើពុករលួយ បាន រឹបអូស ទ្រព្យសម្បត្តិគ្រួសាររបស់លោក មានតម្លៃ២៧៣លានដុល្លារអាមេរិក ក្នុងនោះគ្រឿងលង្ការ មានច្រើនជាងគេ គឺខែ្សក មានតម្លៃរហូតដល់ទៅមួយលានដុល្លារក៏មានដែរ។

យ៉ាងណា ក៏ដោយលោកណាជីពបានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកជាអំពើសងសឹក របស់នាយករដ្ឋមន្ត្រីថ្មី គឺលោក បណ្ឌិតមហាធាមហាម៉ាត។

តែមិនថា ឡើយ ឪពុកទេ កំពុងរងការចោទប្រកាន់នេះ គឺសម្រាប់លោកNazifuddin ក៏ត្រូវបានប៉ូលិស កំពុងតាមដាននិងធ្លាប់កោះហៅ មកសាកសួរដែរ។

កូនប្រុសលោកណាជីព បានបញ្ចប់សេចក្ដី ដោយបានហៅ ចំណាត់ការមកលើឪពុកលោកថា ជាឈុតឆាកនយោបាយ ដើម្បីសងសឹកតែប៉ុណ្ណោះ៕  

 

Share

Image
Image
Image