en     km
en     km

ឯកអគ្គរដ្ឋទូតEUនឹងស្វែងរកកិច្ចសហការបន្ថែមជាមួយរដ្ឋាភិបាលដើម្បីលើកកម្ពស់ជីវភាពរបស់ស្រ្តី

Share

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចំាកម្ពុជា លោក ច្សច អេដហ្គា (George Edgar) មានប្រសាសន៏ថា នៅក្នុងឆ្នំា២០១៨ខាងមុខនេះ​សហភាពអឺរ៉ុបនឹងខិតខំស្វែងកិច្ចសហការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីគំាទ្រទៅលើគម្រោងមួយចំនួនដែលជាចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ស្រ្តី។

លោក ច្សច អេដហ្គា បានបញ្ជាក់ដូចនេះ ក្នុងបទសម្ភាសឱ្យវិទ្យុស្រ្តីFM102នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស អបអរសាទរឆ្នំា២០១៨ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០១៧នេះ។

លោកបន្តថាក្នុងផែនការនោះសហភាពអឺរ៉ុបស្វែងរកកិច្ចសហការជាមួយរាជរដ្ឋាភិបាលម្ពុជាដើម្បីបន្តកិសហការទំាងនេះ។ កិច្ចសហការនោះនឹងផ្តោតទៅលើវិស័យអប់រំនៅកម្ពុជា ទៅលើវិស័យជលផលជាដើម។ លោកសង្ឃឹមថាកិច្ចការនេះនឹងចូលរួមលើកម្ពស់កម្រិតជីវភាពរស់នៅរបស់ស្រ្តី។

លោក ច្សច អេដហ្គា ៖«សម្រាប់ឆ្នំា២០១៨ពួកយើងនឹងស្វែងការសហការជាមួយនឹងរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ធ្វើឱ្យមានភាពប្រសើរទ្បើងនៃការអប់រំនៅប្រទេសកម្ពុជា ពួកយើងនឹងគំាទ្រកំណែទម្រង់ហិរញ្ញវត្ថុផងដែរ ពួកយើងនឹងក៏ចូលរួមធ្វើឱ្យមានប្រសើរទ្បើងក្នុងវិស័យជលផលផងដែរ។ ខ្ញុំសង្ឃឹមយ៉ាងមុតមំាថាផ្នែកទំាងអស់ហ្នឹងជួយលើកកម្ពស់ជីវភាពស្រ្តីនៅកម្ពុជា»

សហភាពអឺរ៉ុប គឺជាប្រទេសផ្ដល់ជំនួយធំជាងគេ ជួយលើ វិស័យជាច្រើននៃប្រទេសកម្ពុជា មានដូចជាវិស័យសុខាភបាល អប់រំ ធនធានមនុស្ស លើកកម្ពស់ ស្ត្រីនិង យុវជន ដែលធ្វើយ៉ាងណា ឱ្យការងារក្នុងវិស័យទាំងនេះ ក្លាយជា ប្រភពមួយ ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា៕

Share

Image
Image
Image