loader

ពលរដ្ឋតៃវ៉ាន់បោះឆ្នោតទាមទារឲ្យមានច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា

ក្រុងតៃប៉ិ៖  ប្រជាពលរដ្ឋតៃវ៉ាន់រាប់រយនាក់ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ បានចុះដើរតាមដងផ្លូវនាទីក្រុងតៃប៉ិ ដោយដង្ហែរជាក្បួនថ្មើរជើងមួយអមដោយបដាដែលសរសេរថា«គាំទ្រភេទដូចគ្នា»និងខ្លះសរសេរថា«ធ្វើម៉េចបើធម្មជាតិបង្កើតមកវាអីចឹង!»។ ក្នុងទឹកមុខសប្បាយរីករាយ ក្រុមអ្នកដើរក្បួនបានស្រែកព្រម ៗដោយអំពាវនាវឱ្យមានការបោះឆ្នោតមួយឈានទៅបង្កើតច្បាប់អាពាហ៍ពិពាហ៍«ភេទដូចគ្នា»។ នេះបើយោងទៅតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃនេះ។

នៅក្នុងការស្ទង់មតិជាសាធារណៈមួយ ត្រូវបានគេរកឃើញថា ៧៧ % បានគាំទ្រ និង ជឿជាក់ថាការបង្កើតច្បាប់លើអាពាហ៍ពិពាហ៍ភេទដូចគ្នា គឺជារឿងត្រឹមត្រូវដែលសង្គមមិនត្រូវរើសអើង។

នៅក្នុងក្បួនដង្ហែរនោះ លោក SUKI CHUNG ដែលជាអ្នកកាន់បដានៅក្នុងក្បួនដង្ហែរយុទ្ធនាការនេះ បានប្រាប់អ្នកសារព័ត៌មានអន្តរជាតិមួយរូបថា៖ «សេចក្តីស្រឡាញ់ និងសមភាព នឹងឈ្នះគ្រប់កាលៈទេសៈ»។

សូមបញ្ជាក់ថា កោះតៃវ៉ាន់ដឹកនាំដោយនាយករដ្ឋមន្រ្តីជាស្រ្តី គឺលោកស្រី សៃ អ៊ីងវិន មកពីគណបក្សឯករាជ្យនិយម ដែលឈ្នះឆ្នោតកាលពីឆ្នាំ ២០១៦។

ច្បាប់នេះអាចបង្កើតទៅបានលុះត្រាតែមានការអនុញ្ញាត ពីប្រទេសចិន ដោយសារកោះតៃវ៉ាន់ស្ថិតនៅក្រោមកិច្ចព្រមព្រៀងរបស់ចិន ព្រោះកោះមួយនេះគឺជាផ្នែកមួយរបស់ចិន។

ចាប់តាំងពីឆ្នាំ ១៩៩២ មក កោះតៃវ៉ាន់ បានព្យាយាមបំបែកខ្លួនជាកោះឯករាជ្យ ដែលចាប់តាំងពីពេលនោះ សម្ពាធនយោបាយ និង កងទ័ពប្រទេសទាំង ២ ឡើងកម្តៅជាបន្តបន្ទាប់៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស្ត្រីជានាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសចុះចេញពីតំណែងបន្ទាប់ពីរងសម្ពាធ

  នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theres[...]

មន្ត្រីរុស្ស៊ីថាអាមេរិកអាចនឹងធ្វើរដ្ឋប្រហារឬលុកលុយវេណេហ្សូអេឡាឆាប់ៗនេះ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Serge[...]

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត