បាត់ដំបង៖ មុខរបរកាត់ដេរសម្លៀកបំពាក់បានជួយឲ្យជីវភាពរបស់គ្រួសារអ្នកស្រី ឆូន ណារី មានជីវភាពធូធារជាងមុន។
អ្នកស្រី ឆូន ណារី ឬហៅមុំ ជាជាងកាត់ដេរសម្លៀកបំពាក់ទាន់សម័យបុរសនារីនៅ ស្រុកមោងឫស្សី បានឲ្យដឹងកាលពីថ្ងៃទី ២៨ ខែ មេសាថា របរនេះអាចរកប្រាក់ចំណូលបានចន្លោះ ១ លាន ៥ សែនរៀល ទៅ ២ លានរៀលក្នុងមួយខែ ដោយមិនគិតពីប្រាក់ចំណូលរបស់ស្វាមីរបស់អ្នកស្រី។
អ្នកស្រី មុំ បញ្ជាក់ថា មូលហេតុដែលអ្នកស្រីចាប់អាជីពនេះ ព្រោះអ្នកស្រីមើលឃើញថា នៅក្នុងឃុំមោងកាលពី ១០ ឆ្នំាមុន ពុំទាន់មានគេបើកហាងកាត់ដេរសម្លៀកបំពាក់នោះទេ។ រហូតមកដល់ពេលនេះមានហាងកាត់ដេរតិចតួចនៅឡើយ។
អ្នកស្រី និងស្វាមី ប្រកបរបរជាជាងកាត់ដេរសម្លៀកបំពាក់តាំងពីឆ្នាំ ២០០៥ រហូតមកដល់ពេលនេះមានរយៈពេល ១៤ ឆ្នាំមកហើយយ៕ អត្ថបទ៖ ឆូន ដានី