en     km
en     km

Sweep​ away​ ជា​ក្បាច់​រាំ​ថ្មី​ បង្ហាញ​ពី​សក្តានុពល​របស់​ស្ត្រី​

Share

Sweep-away-cover

​របាំ​សហស្ស​សម័យមួយ​ ដែល​បាន​បង្ហាញ​ក្នុង​កម្មវិធី​ខួប​៣០​ឆ្នាំ​នៃ​អង្គការ​បន្ទាយស្រី​ កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​។​ របាំ​មួយ​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ទស្សនីយ៍ភាព​ល្អមើល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ ក្នុង​ការ​បង្ហាញ​ពី​កិត្យានុភាព​របស់​ស្ត្រី​ ថា​ពួក​នាង​មិន​ត្រឹមតែ​ស្ត្រី​មេផ្ទះ​ ធ្វើ​តែ​ការងារ​បោសសម្អាត​នោះ​ទេ​ ប៉ុន្តែ​ពួក​នាង​អាច​ធ្វើការ​សង្គម​បាន​ដូច​បុរស​ថែម​ទៀត​ផង​។​

​ចង់​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្តាប់​ បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ដូច​ទៅ​៖

​សំឡេង​ហ៊ោ​គាំទ្រ​ យ៉ាង​រំពង​បាន​បន្លឺ​ឡើង​ បន្ទាប់​ពី​នារី​បួន​នាក់​ បាន​សម្តែង​របាំ​សហស្ស​សម័យមួយ​ប្រភេទ​ ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ និង​មិន​ធ្លាប់​ឃើញ​កន្លង​មក​។​ របាំ​មួយ​នេះ​ គេ​មិនសូវ​ឃើញ​សម្តែង​ឡើយ​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​ ជា​ពិសេស​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា​។​ របាំ​មួយ​នេះ​ គឺជា​ប្រភេទ​របាំ​ដែល​មាន​ក្បាច់​រាំ​សម័យ​ថ្មី​ ប៉ុន្តែ​បង្កប់ន័យ​សិល្បៈ​ខ្មែរ​បុរាណ​ Sweep away-01ហើយ​វា​គឺជា​គំនិត​ច្នៃប្រឌិត​របស់​របស់​សិល្បៈករ​ខ្មែរ​សម័យ​ថ្មី​ ដែល​បង្កប់​អត្ថន័យ​ ចង់​បង្ហាញ​ភាព​អង់អាច​របស់​ស្ត្រី​ និង​ពង្រឹង​នូវ​សិទ្ធិ​អំណាច​របស់​ស្ត្រី​ តាម​រយៈ​ក្បាច់​រាំ​នេះ​។​

​កញ្ញា​ ឃុន​ ស្រី​នាង​ ជា​ប្រធាន​ក្រុម​សិល្បករ​ថ្មី​នៃ​កម្ពុជា​ឬ​ New​ Cambodian​ Artists​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ របាំ​សហស្ស​សម័យនេះ​មានឈ្មោះ​ថា​   Sweep​ away​ ។​ កញ្ញា​ថា​ អត្ថន័យ​នៃ​របាំ​នេះ​គឺ​ចង់​បង្ហាញ​ពី​ការ​តាំងចិត្ត​មោះមុត​ របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​កិច្ច​អ្វីមួយ​ និង​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ស្ត្រី​ ឱកាស​ និង​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការ​ប្រឡូក​ក្នុង​កិច្ច​ការងារ​សង្គម​។​

​ស្រី​នាង​ប្រាប់​ទៀត​ថា​៖​ «​ដូចដែល​បានឃើញ​អ​ញ្ចឹ​ង​ពី​ដំបូង​ឡើយ​ គឺ​គាត់​ធ្វើ​កិច្ចការ​ផ្ទះ​ដោយ​បោស​ សម្អាត​អី​អ​ញ្ចឹ​ង​ ប៉ុន្តែ​នៅ​ក្នុងអំឡុងពេល​ហ្នឹង​ក៏​គាត់​មាន​ ក្តី​ស្រម័យ​ថា​គាត់​ចង់​ធ្វើ​ជា​អ្នករបាំ​ គាត់​ចង់​រាំ​ ចង់​ធ្វើ​អ្វី​ផ្សេង​ ក្រៅពី​កិច្ចការ​នៅ​ក្នុងផ្ទះ​។​ អ​ញ្ចឹ​ង​ចុងបញ្ចប់​នៃ​របាំ​ហ្នឹង​គាត់​បាន​ទម្លាក់​អំបោស​ចុះ​ ដើម្បី​បង្ហាញ​ថា​គាត់​ប្តេជ្ញា​ថា​គាត់​ចង់​ធ្វើ​កិច្ចការ​ តាម​ក្តី​ស្រ​ម៉ៃ​របស់​គាត់​ អ​ញ្ចឹ​ង​គាត់​បាន​ក្លាយទៅជា​អ្នក​រាំ​ អ្នក​ច្រៀង​ នៅ​សម័យ​ទស​វត្ស​៦០​ អាហ្នឹង​ជា​អ្វី​ដែល​គាត់​ខ្ញុំ​ចង់​បង្ហាញ​ថា​ ស្ត្រី​យើង​ក៏​មានឱកាស​ និង​សមត្ថភាព​ធ្វើ​ការងារ​ផ្សេង​ទៀត​នៅ​ក្នុង​សង្គម​ផង​ដែរ​»​។​

«​ភ្លេង​ហ្នឹង​គឺ​យើង​ប្រើ​ទូ​ទាំង​ជុំវិញ​ពិភពលោក​តែ​ម្តង​ មាន​ទាំង​ចិន​ តៃវ៉ាន់​ អង់គ្លេស​មាន​ទាំង​អី​អ​ញ្ចឹ​ង​ ខ្ញុំ​អត់​ប្រកាន់​ថា​បទ​ភ្លេងខ្មែរ​សុទ្ធ​ទើប​ពួក​ខ្ញុំ​រាំ​ គឺ​ពួក​ខ្ញុំ​ជ្រើសរើស​ទាំងអស់​ ដោយហេតុ​ថា​សម័យ​ឥលូវ​សម័យ​ភា​វូប​ពាណិជ្ជកម្ម​ អ​ញ្ចឹ​ង​ស្អី​ក៏​អាច​ចូល​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ដែរ​ ណាមួយ​របាំ​សហ​សម័យ​ហ្នឹង​វា​ទូលាយ​»​។​ កញ្ញា​ ឱ្យ​ដឹង​បន្ថែម​។​

​អ្នករបាំ​ដែល​មាន​សម្បុរ​ស​ កម្ពស់​សម​ល្មម​ជា​ស្ត្រី​ខ្មែរ​រូប​នេះ​ បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា​ របាំ​នេះ​ទើបនឹង​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១២​ ដោយ​ជនជាតិ​ហូ​ឡង់​ម្នាក់​ ។​ កញ្ញា​ថា​ ទម្រង់​របាំ​ដែល​មាន​លក្ខណៈ​ប្លែក​ខុស​ពី​គេ​នេះ​ បង្កើត​ឡើង​ដោយសារ​មើលឃើញ​ពី​ភាព​លំបាក​របស់​ស្ត្រី​ដែល​ធ្វើ​ការងារ​ជា​អ្នក​ធ្វើ​បោសសម្អាត​៖​ «​បង្កើត​ស្នាដៃ​ហ្នឹង​ឡើង​ គឺ​មុន​ដំបូង​នៅ​ខាងក្រោយ​កន្លែង​ដែល​ពួក​ខ្ញុំ​ហាត់​ ឃើញ​សុទ្ធតែ​ស្ត្រី​ដែល​គាត់​ធ្វើការ​ទាក់ទង​នឹង​ការ​បោសសម្អាត​ អ​ញ្ចឹ​ង​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ឃើញ​គាត់​រាល់ថ្ងៃ​ទៅ​ មាន​អារម្មណ៍​ថា​គួរតែ​អាច​បង្កើត​អ្វីមួយ​ ទាក់ទង​ជាមួយនឹង​គាត់​អ​ញ្ចឹ​ង​ពួក​ខ្ញុំ​ក៏​បាន​បង្កើត​ស្នាដៃ​ហ្នឹង​ឡើង​។​ ហើយ​ផង​ដែរ​នៅ​ក្នុងឆ្នាំនេះ​កាលពី​ថ្ងៃ​៨​ មិ​នា​ ពួក​ខ្ញុំ​បាន​អ​ញ្ចើ​ញ​ពួក​គាត់​ឱ្យទៅ​ទស្សនា​ដែរ​ ដើម្បី​បង្ហាញ​ថា​ មិនមែន​ថា​យើង​រើសអើង​ការងារ​គាត់​ទេ​ ប៉ុន្តែ​លើកតម្កើង​គាត់​ ថា​គាត់​ជា​ស្ត្រី​គាត់​មានការ​អង់អាច​ មានការ​ធ្វើ​កិច្ច​អ្វីមួយ​អ្វីមួយ​បាន​ច្រើន​ ប៉ុន្តែ​ក៏​ចង់ឱ្យ​ពួក​គាត់​ផ្តល់​ឱកាស​ដល់​កូនស្រី​គាត់​ផ្សេង​ទៀត​បើសិន​កូន​គាត់​នៅ​តូច​ឱ្យ​បណ្តុះ​ឱ្យ​កូន​គាត់​ហ្នឹង​មានឱកាស​ចូលរួម​ការងារ​សង្គម​ឱ្យ​បាន​ច្រើន​»​។​
Sweep-away-02
​កញ្ញា​ឃុន​ ស្រី​នាង​ បន្ថែម​ថា​ របាំ​នេះ​ធ្លាប់​បាន​សម្តែង​ក្នុង​វេទិកា​អង្គការ​នានា​បួន​ប្រាំ​ដង​រួច​មក​ហើយ​ ហើយ​ក៏​ធ្លាប់​ទទួល​បានការ​កោតសរសើរ​ និង​ទទួលស្គាល់​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​លោកស្រី​ ភឿ​ង​ ស​កុ​ណា​ ផង​ដែរ​។​ កញ្ញា​និយាយ​ថា​ របាំ​នេះ​មិន​ទាន់​មាន​អ្នក​ណា​ចេះ​រាំ​នោះ​ទេ​ មាន​តែ​ក្រុម​របស់​កញ្ញា​ ដែល​មាន​សមាជិក​៥​នាក់​នេះ​តែ​ប៉ុណ្ណោះ​។​ កញ្ញា​ឃុន​ ស្រី​នាង​ រៀបរាប់​ថា​ ការ​ហាត់​របាំ​នេះ​មានការ​លំបាក​ខ្លាំង​ ដោយសារ​តែ​ការ​ហាត់​ត្រូវការ​កម្លាំង​ខ្លាំង​។​

​ក្នុង​ទឹកមុខ​ញញឹម​ពព្រាយ​ អ្នករបាំ​ដែល​មាន​រាង​ស្រ​ឡូ​នរូ​ប​នេះ​ បាន​ប្រាប់​ថា​កញ្ញា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់​ ដែល​បាន​រួមចំណែក​ក្នុង​ការ​ពង្រឹង​សិទ្ធិ​ស្ត្រី​ តាម​រយៈ​ការ​រាំ​របាំ​នេះ​ ។​«​អ្វី​ដែល​ពួក​ខ្ញុំ​ចង់បាន​ដែរ​ព្រោះ​ក្រុម​ពួក​ខ្ញុំ​គឺ​ក្រុម​ស្ត្រី​សុទ្ធ​ មាន​គ្នា​៥​នាក់​លើកលែងតែ​ អា​ធិ​ស​ស្ទីក​ហ្នឹង​មួយ​ដែល​គាត់​ជា​ប្រុស​ អ​ញ្ចឹ​ង​អ្វី​ដែល​ពួក​ខ្ញុំ​ចង់​ធ្វើ​ គឺ​ចង់​ជួយ​ពង្រឹង​សិទ្ធិ​ស្ត្រី​ តាម​រយៈ​ការ​រាំ​របស់​ពួក​ខ្ញុំ​»​។​

​ចំណែក​សមាជិក​ម្នាក់​ទៀត​របស់​ក្រុម​ សិល្បករ​ថ្មី​នៃ​កម្ពុជា​ អ្នកស្រី​រឿ​ន​ សា​រុន​ បាន​រៀបរាប់​ថា​ ការ​ហាត់​របាំ​នេះ​មានការ​លំបាក​ខ្លាំង​ ដោយសារ​តែ​ត្រូវ​ប្រើ​បច្ចេកទេស​ច្រើន​ក្នុង​ការ​ហាត់​ ប៉ុន្តែ​ដោយសារ​របាំ​នេះ​ជា​ប្រភេទ​របាំ​មួយ​ថ្មី​ មិនតែប៉ុណ្ណោះ​វា​បាន​បង្ហាញ​ពី​ការ​លើកកម្ពស់​ស្ត្រី​ ទើប​អ្នកស្រី​ព្យាយាម​ហាត់​រហូត​ក្លាយ​បានជា​អ្នករបាំ​សហស្ស​សម័យមួយ​រូប​ ។​

​អ្នកឯកទេស​ខាង​របាំ​ប្រពៃណី​រូប​នេះ​ បានឱ្យ​ដឹង​ថា​ របាំ​មួយ​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​របាំ​បុរាណ​ ។​ អ្នក​ស្ត្រី​រឿ​ន​ សា​រុន​ បន្ត​ថា​ លក្ខណៈ​របស់​របាំ​បុរាណ​មិន​អាច​បើក​ក្បាច់​ឱ្យ​ទូលាយ​បាន​នោះ​ទេ​ ប៉ុន្តែ​របាំ​ប្រភេទ​ថ្មី​នេះ​ គេ​អាច​បើក​ក្បាច់​បាន​យ៉ាង​ទូលាយ​ និង​អាច​ដាក់​បាន​ទាំង​អារម្មណ៍​ ទាំង​ក្បាច់​ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​យើង​មានចិត្ត​រំភើប​ជាមួយនឹង​ក្បាច់​រាំ​នេះ​ថែម​ទៀត​ផង​ ។​

​អ្នកស្រី​រឿ​ន​ សា​រុន​ បន្ថែម​ថា​ ចំណុច​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​ជាប់ចិត្ត​ក្នុង​ការ​ហាត់​របាំ​ជាងគេ​ គឺ​ ត្រង់​ឈុត​មួយ​ដែល​បង្ហាញ​ពី​ការ​ស្រមើ​ស្រ​ម៉ៃ​របស់​ស្ត្រី​ ថា​ពួក​គាត់​អាច​មាន​សក្តានុពល​ធ្វើ​ការងារ​ផ្សេង​ក្រៅពី​ការ​បោស​សម្អាតផ្ទះ​ដូច​បុរស​ដែរ​ ។​ «​ឈុត​ដំបូង​ដែល​ស្ត្រី​គាត់​ធ្វើការ​វក់វី​ជាមួយនឹង​កិច្ច​ផ្ទះ​ ក៏​ដូច​ជា​ខាងក្រៅ​ អ​ញ្ចឹ​ង​គាត់​មាន​កិច្ចការ​ច្រើន​ណាស់​ មក​ដល់​បោសសម្អាត​ មើល​មាន​តែ​ប៉ុ​ណ្នឹ​ង​រាល់ថ្ងៃ​ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​គិត​នឹក​ស្រ​ម៉ៃ​រាល់ថ្ងៃ​ គាត់​ចង់​ធ្វើ​អ្វី​ឱ្យ​រំភើប​ ក្នុង​ចិត្ត​គាត់​ចង់​មាន​ភាព​សប្បាយ​ គាត់​ចង់​បង្ហាញ​ទៅ​មនុស្ស​ដ៏​ទៃ​ថា​គាត់​មិនមែន​ចេះ​តែ​ប៉ុណ្ណឹង​ទេ​ គាត់​មាន​ក្តី​ស្រមៃ​គាត់​ច្រើន​ណាស់​»​។​ អ្នកស្រី​និយាយ​បន្ថែម​។​
​បើ​និយាយ​ពី​ការ​បង្ហាញ​ពី​សក្តានុពល​របស់​ស្ត្រី​វិញ​ ស្ត្រី​វ័យ​២៦​ឆ្នាំ​រូប​នេះ​ និយាយ​ថា​ អ្នកស្រី​មិនមែន​បង្ហាញ​តែ​នៅ​ក្នុង​ក្បាច់​រាំ​នោះ​ទេ​ ថែម​ទាំង​ការ​រស់នៅ​ អ្នក​ស្ត្រី​បាន​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ផង​ដែរ​ ។​ អ្នកស្រី​ថា​ ពិតមែនតែ​អ្នក​ស្ត្រី​ជា​ស្ត្រី​មេផ្ទះ​ ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​តូច​ក៏​ដោយ​ តែ​អ្នក​ស្ត្រី​អាច​ចេញ​ទៅ​ធ្វើការ​រក​លុយ​ចិញ្ចឹម​គ្រួសារ​ផង​ និង​មើលថែ​ផ្ទះសម្បែង​ផង​បាន​ដែរ​។​

Sweep away-03

«​គាត់​មានការ​ងារ​នៅ​កន្លែង​ គាត់​មានការ​ងារ​ ហើយ​ខ្ញុំ​មើល​កូន​ ក៏​មក​ធ្វើការ​អ​ញ្ចឹ​ង​ទាំង​ពីរ​ហ្នឹង​គាត់​អត់​អាច​មើលងាយ​យើង​បាន​ទេ​ យើង​មិន​មែ​នៅផ្ទះ​ចាំតែ​ស៊ីប្រាក់ខែ​គាត់​ ដេកស៊ី​តែ​កម្លាំង​គាត់​ទេ​។​គាត់​ក៏​ទៅ​ធ្វើ​ យើង​ក៏​ទៅ​ធ្វើ​ មក​ផ្ទះ​យើង​មើល​កូន​បាន​ថែម​ទៀត​ អ​ញ្ចឹ​ង​យើង​មាន​ចំណុច​ជា​ច្រើន​ដែល​លើស​គាត់​ គាត់​ទៅ​ធ្វើការ​មក​ផ្ទះ​វិញ​ហូប​បាយ​ហើយ​ដេក​ ប៉ុន្តែ​សម្រាប់​យើង​ យើង​ចង់​បង្ហាញ​ថា​យើង​ខ្លាំង​។​ ….​ចង់​ប្រាប់​គាត់​ថា​ ស្ត្រី​យើង​ គឺ​យើង​មានគំនិត​ច្នៃប្រឌិត​ច្រើន​ អ​ញ្ចឹ​ង​សូម​ឱ្យ​គាត់​ព្យាយាម​បន្ត​ នឹង​សកម្មភាព​ និង​ទឹកចិត្ត​របស់​គាត់​ ចង់​បង្ហាញ​ទៅ​បុរស​ ឬ​ស្ត្រី​ទាំងអស់​ឱ្យ​បានឃើញ​ថា​គាត់​ពិតជា​មាន​កម្លាំង​ខ្លាំង​ផុស​ចេញពី​ទឹកចិត្ត​របស់​គាត់​»​។​

​បន្ទាប់​ពី​ទស្សនាការ​សម្តែង​របាំ​សហស្ស​សម័យនេះ​រួច​ កញ្ញា​ហោ​ ស្រី​ទន់​ បាន​ប្រាប់​ថា​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កញ្ញា​បាន​ទស្សនា​របាំ​នេះ​ ។​ កញ្ញា​និយាយ​ របាំ​នេះ​មាន​អត្ថន័យ​ល្អ​ បង្ហាញ​ពី​ការ​អប់រំ​ទៅ​កាន់​ស្ត្រី​ទូទៅ​ ថា​ស្ត្រី​ត្រូវ​សម្លឹង​មើល​ឱ្យ​បាន​ឆ្ងាយ​ ប្រឡូក​ចូល​សង្គម​ឱ្យ​បាន​ច្រើន​ នោះ​ពួក​គាត់​នឹង​ដឹង​ថា​ ខ្លួនឯង​មាន​សក្តានុពល​អាច​ធ្វើ​អ្វី​បាន​ទាំងអស់​។​

​ស្រប​ជាមួយ​គ្នា​នេះ​ដែរ​ កញ្ញា​ហោ​ ស្រី​ទន់​ ចង់ឱ្យ​បុរស​លើកទឹកចិត្ត​ស្ត្រី​ឱ្យ​បាន​ច្រើន​ ព្រោះថា​ការ​លើកទឹកចិត្ត​ និង​ការ​ឱ្យ​តម្លៃ​ស្ត្រី​ ពី​បុរស​ វា​ពិតជា​សំខាន់​ណាស់​ វា​នឹង​អាច​ជំរុញ​ឱ្យ​ស្ត្រី​កាន់តែ​មានចិត្ត​មោះមុត​ដើម្បី​ការងារ​អ្វីមួយ​ ។​ «​ពេល​ទស្សនា​របាំ​នេះ​ហើយ​ គឺ​ខ្ញុំ​អត់​ដឹង​ថា​របាំ​ហ្នឹង​ចង់​និយាយ​ពី​ស្អី​ទេ​ មាន​អារម្មណ៍​ថា​សើច​ទៀត​ ពេល​លើក​ទី​២​ឃើញ​គាត់​កាន់​អំបោស​ មើល​មុខ​គាត់​ហើយ​កើតទុក្ខ​ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ឃើញ​គាត់​រាំ​ គាត់​អី​អ​ញ្ចឹ​ង​គាត់​សប្បាយចិត្ត​ អ​ញ្ចឹ​ង​បាន​ន័យ​ថា​គាត់​អាច​បញ្ចេញ​សក្តានុពល​របស់​គាត់​ បន្ទាប់​មក​ទៀត​ទៅ​គាត់​មាន​ក្បាច់​រាំ​ប្លែក​ហ្នឹង​ ខ្ញុំ​មើលឃើញ​ថា​អាហ្នឹង​គាត់​ចង់​បង្ហាញ​ថា​គាត់​អាច​ធ្វើៗ​បាន​ទាំងអស់​គ្នា​ មាន​ន័យ​ថា​ស្ត្រី​គាត់​អាច​ធ្វើ​បាន​ អ​ញ្ចឹ​ង​សក្តានុពល​គាត់​គឺ​ខ្លាំង​។​ ចង់​មាន​ន័យ​ថា​ស្ត្រី​យើង​ត្រូវ​ក្លាហាន​ ហើយ​ផ្តល់​កម្លាំងចិត្ត​ឱ្យ​ស្ត្រី​ទៀត​។​ ស្ត្រី​យើង​កុំឱ្យ​ស្ថិត​ក្នុង​បណ្តុំ​មួយ​តូច​ យើង​អត់​បាន​មើលទៅ​ខាងក្រៅ​  ពេល​ដែល​យើង​មើល​ខាងក្រៅ​ហើយ​ ស្ត្រី​យើង​ហ្នឹង​មាន​កម្លាំង​ថា​ យើង​ក៏​ដូច​គេ​ដូច​ឯង​ដែរ​ ជា​ពិសេស​អ្នក​ដែល​ឡើង​បង្ហាញ​ពី​ចំណាប់​អាហ្នឹង​ គឺ​គាត់​ជា​ស្ត្រី​មួយ​ដែល​ទន់ខ្សោយ​ទេ​ ប៉ុន្តែ​ដោយសារ​តែ​មានការ​ជម្រុញ​លើកទឹកចិត្ត​ទៅ​ គាត់​ក្លាយជា​ស្ត្រី​ដឹកនាំ​ដ៏​ពូកែ​ម្នាក់​»​។​

​តាម​រយៈ​ក្បាច់​រាំ​ដែល​បាន​បង្ហាញ​មកនេះ​ឃើញ​ថា​ ទោះបីជា​ស្ត្រី​ជា​អ្នកធ្វើការ​ងារ​ផ្ទះ​ កាន់តែ​អំបោស​ក៏​ដោយ​ ក៏​ពួក​គាត់​អាច​ស្វែងរក​តម្រូវការ​របស់​ខ្លួនឯង​ ហើយ​ក៏​អាច​ចេញ​ទៅ​ក្រៅ​ និង​ធ្វើ​កិច្ច​ផ្សេងៗ​ទៀត​បាន​ដែរ​ ។​ ចំណុច​ពិសេស​នៃ​ក្បាច់​រាំ​ដែល​បាន​បង្ហាញ​នេះ​ គឺជា​សារ​មួយ​ បំបែក​ភាព​ស្ងៀមស្ងាត់​របស់​ស្ត្រី​ ដែល​ពួក​គាត់​អាច​ក្រោកឈរ​ ទៅ​ធ្វើ​ការងារ​ផ្សេង​ និង​អាច​ក្លាយជា​អ្នកដឹកនាំ​នៅ​ក្នុង​សង្គម​បាន​ផង​ដែរ​៕

Share

Image
Image
Image