loader

ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​នៅ​ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង

ភ្នំពេញ​៖​ កាលពី​ស​ប្តា​ហ៍​មុន​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងតិច​ ២១​ ខ្នង​រង​ការ​ខូចខាត​របើក​ដំបូល​ និង​ដួលរលំ​ដោយសារ​ខ្យល់​កន្ត្រាក់​លាយឡំ​​ភ្លៀង​មួយ​មេ​ធំ​ប៉ះ​មក​លើ​ភូមិ​កំ​រែង​ និង​ ភូមិ​ឈូក​ ឃុំ​បា​សាក់​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​។

ប្រជាពលរដ្ឋប្រក់ដំបូលផ្ទះឡើងវិញ ក្រោយប៉ើងដោយសារខ្យល់កន្ត្រាក់ កាល​​ពីថ្ងៃទី ៣ ខែ ឧសាភ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។ រូបភាព៖ ហួន ចន្ថុល


​បើ​តាម​របាយការណ៍​អាជ្ញាធរ​ភូមិ​ បញ្ជាក់​ថា​ ភ្លៀង​លាយឡំ​​ខ្យល់​កន្តា​ក់​ កាលពី​ថ្ងៃ​ទី​ ៣​ ឧសភា​ បណ្តាល​ឲ្យ​ផ្ទះ​២១​ខ្នង​រង​ការ​ខូចខាត​។​ ក្នុង​នោះ​ផ្ទះ​ ៦​ ខ្នង​ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ ដែល​មួយ​ខ្នង​ដួល​រលំ​ទាំងស្រុង​ និង​ ១៥​ ខ្នង​ផ្ទះ​ទៀត​រង​ការ​ខុ​ច​ខាត​តិចតួច​។

​យោង​តាម​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ឲ្យ​ដឹង​ថា​ កាលពី​ស​ប្តា​ហ៍​មុន​ខ្យល់​កន្ត្រាក់​ធ្វើ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ ៨០​ ខ្នង​ និង​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​បាតុភូត​រន្ទះបាញ់​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

 ស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទមួយទឹកបង្ហាញបទពិសោធន៍ការងារដោយមិនពឹងកម្លាំងស្វាមីទាំងស្រុង​

ស្ត្រីជាម្ចាស់ហាងលក់ទូរស័ព្ទមួយរូបក្នុងស្រុកម[...]

ស្ត្រីមេផ្ទះឆ្លៀតពេលទំនេរធ្វើការស្ម័គ្រចិត្តជួយសង្គមទោះមិនទទួលបានកម្រៃ

ទំនេរពីកិច្ចការផ្ទះស្ត្រីមេផ្ទះវ័យក្មេងមួយរូប[...]

Facebook សម្ដេច ហ៊ុន សែន៖នាយករដ្ឋមន្ត្រីហុង គ្រី គាំទ្រកម្ពុជាតស៊ូដើម្បីEBA

ទំព័រហ្វេសបុករបស់ សម្ដេចហ៊ុនសែនបានចុះផ្សាយថាល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត