en     km
en     km

លោកស្រ៊ុន ពៅ៖ បំណែកសាច់បង្កកដែលនាំចូលកម្ពុជា មិនមានអ្វីសំខាន់ដល់ប្រជាពលរដ្ឋនោះទេ

Share

 

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានកត់សម្គាល់ឃើញថា បំណែកនៃសាច់បង្កកដែលនាំចូលមកកម្ពុជា មិនមានអ្វីសំខាន់ដល់ប្រជាពលរដ្ឋនោះទេ ដោយសារសាច់បង្កកដែលនាំចូលនោះ អាចប៉ះពាល់ដល់សុខភាព និងថែមទាំងប៉ះពាល់ដល់កសិករដែលចិញ្ចឹមសត្វក្នុងស្រុកផងដែរ។ ការលើកឡើងបែបនេះ ក្រោយពេលដែល អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​បញ្ចប់​វិធានការ​ហាមឃាត់​ការ​នាំ​ចូល​ជា​បណ្តោះអាសន្ន​គ្រឿងក្នុង និង​បំណែក​សាច់សត្វ​បង្កក ក្រោយពីផ្អាកបានជាងមួយឆ្នាំ។ យ៉ាងណាលោកស្រ៊ុន ពៅ អះអាងថា ជាងមួយឆ្នាំដែលផ្អាកការនាំចូលសាច់បង្កកនេះ គឺបានជួយឱ្យកសិករលើវិស័យចិញ្ចឹមសត្វដែលកាលនោះស្ទើតែធ្លាក់ដល់ចំណុចសូន្យទៅហើយ។ យ៉ាងណា លោកនៅតែអំពាវនាវដល់រដ្ឋាភិបាល ឱ្យពិនិត្យសិក្សាលទ្ធភាពក្នុងការបង្កើតរនាំបច្ចេកទេសលើការនាំចូលសត្វពីខាងក្រៅ និងបិទការនាំចូលបំណែកសាច់បង្កកនេះ ដើម្បីជួយឱ្យកសិករមានទីផ្សារ និងជំរុញ ការផលិតក្នុងស្រុក។ ដើម្បីលម្អិតសូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោក ស្រ៊ុន ពៅ ដោយមេត្រី

Share

ព័ត៌មានទាក់ទង