en     km
en     km

ផ្សាទំនើបសូរិយាអំពាវនាវឲ្យសារធារណៈជនចូលរួមការសម្តែងសិល្បៈវង់ភ្លេងអារក្សដោយសេរី

Share

ក្រុងភ្នំពេញ៖ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បានអំពាវនាវឲ្យសារធារណៈជនឲ្យចូលរួម ការសម្តែងសិល្បៈបុរាណខ្មែរដើម្បីជាការលើកស្ទួយវប្បធ​ម៌ជាតិ និង លើកតម្កើងសិល្បៈវប្បធម៌ដ៏ចំណាស់នេះផងដែរ។

ដើម្បីថែរក្សា​ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់សាកលលោក ផ្សារទំនើបសូរិយាបានបង្កើតឡើង នូវប្រធានបទមួយ «ជ្រុងមួយនៃវប្បធម៌»  ដោយអំពាវនាវសាធារណៈជនឲ្យចូលរួមទស្សនាការសម្តែងសិល្បៈ វង់ភ្លេងអារក្ស ដែលជាសិល្បៈមានអាយុកាលជាង ២០០០ ឆ្នាំមកហើយ ដោយសេរី និង ឥតគិតថ្លៃនៅមហោស្រពផ្សារទេសចរណ៍  The Bazaar ជាន់ទី ៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ចាប់ពីម៉ោង ៥៖៣០ ដល់ ៦៖ ៣០ នាទីល្ងាច នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ ។

លោក ជា រ៉ាស៊ែល ប្រតិបត្តិករទីផ្សារនៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បានលើកឡើងថា គោលបំណងនៃការបង្កើតឲ្យមាននៃទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរគឺចង់រក្សា អភិរក្ស លើកតម្កើងសិល្បៈវប្បធម៌ខ្មែរដ៏ចំណាស់ ដោយរក្សាឲ្យមាននូវវត្តមាន ការសំដែងវង់ភ្លេងអារក្ស​​​ ឲ្យមនុស្សគ្រប់គ្នាជាពិសេសគឺយុវជន និង មនុស្សជំនាន់ក្រោយបានដឹង និង ស្វែងយល់។

លោកបន្តថា៖« គោលបំណងហ្នឹង! គឺចង់បង្ហាញឲ្យក្មេងជំនាន់ក្រោយ និង សារធារណៈជនបានជ្រាបច្បាស់ យល់ដឹងពីវប្បធម៌យើងឲ្យកាន់តែច្រើន ហើយចង់លើកស្ទួយពីវប្បធម៌ហ្នឹង!។»

ប្រតិបត្តិករទីផ្សាររូបនេះ បានបញ្ជាក់ដូច្នេះថា ការសំដែងសិល្បៈ វង់ភ្លេងអារក្ស នេះ នឹងពាំនាំមកនូវផ្ទាំងទស្សនីយភាពភ្លេងអារក្ស «បទ៖ លៀងអារក្ស» ដែលសំដែងដោយដោយសមាគមន៍សុវណ្ណភូមិ។ លោកថា ការសំដែងសិល្បៈនេះពុំមែនជាលើកទីមួយនោះទេ គឺមានជារៀងរាល់ចុងខែម្តង ហើយការលើកយកនូវប្រធានបទនៃការសំដែងគឺឆ្លាស់គ្នាទៅតាមទម្រង់នៃសិល្បៈខ្មែរ ដូចជា ល្ខោនខោល ភ្លេងអារក្ស និង​ សិល្បៈវប្បធម៌ផ្សេងៗទៀតជាដើម។

យ៉ាងណា ភ្លេងអារក្ស ជាតន្ត្រីបុរាណរបស់ខ្មែរ មានកំណើតយូរលង់ណាស់មកហើយ ដែលបច្ចុប្បន្នស្ទើរតែបាត់បង់។ តន្រ្តីនេះប្រើឧបករណ៍ ស្គរដៃ ទ្រ ប៉ីអ និងចាប៉ី ។ អ្នកតែងតែឃើញគេលេងពេលមានមនុស្សឈឺ ឬអ្នកជម្ងឺជាសះស្បើយ ដែលគេហៅថា “លៀងអារក្ស”។ បទភ្លេងអារក្សជាបទ លន្លង់លន្លោច ដំបូងឡើយគេលេងយឺតៗ បន្ទាប់មកទើបចាប់ផ្តើមញាប់ៗទៅតាមចង្វាក់ស្គរ ដែលជាភ្លេងបន់ស្រន់អង្វរករដល់ព្រលឹងវិញ្ញាណ ដែលមានមហិទ្ធិរឹទ្ធមកលើមនុស្សឬមនុស្សជំនាន់មុនហៅថា «មេមត់»៕

Share

Image
Image
Image