loader

អ្នកវិភាគ៖ CNRP ១០០ ឆ្នាំទៀត ក៏មិនឈ្នះ CPP ដែរ បើនៅតែបន្តលាបពណ៌គ្នា

ភ្នំពេញ៖ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា លោក បណ្ឌិតមាស នី បានបរិយាយតាមរយៈទំព័រហ្វេសបុករបស់លោកថា លោក មានការសោកស្ដាយដែលអ្នកនយោបាយគណបក្សប្រឆាំងនៅតែបន្តឈ្លោះគ្នា និងបន្តលាបពណ៌គ្នាជាដើម ដែលការណ៍នេះជាចំណុចខ្សោយមិនអាចយកឈ្នះគូរប្រជែងបាននោះទេ ទោះក្នុងរយៈពេល ១០០ ឆ្នាំទៀតកដ៏ដោយ ។​

លោក សោមលាភ រាយការណ៍៖

 

ការបង្ហាញឱ្យដឹងតាមរយៈអ្នកវិភាគបែបនេះ ធ្វើឡើងជាការបើកទំព័រថ្មីនៃឆ្នាំថ្មី ឆ្នាំ ២០១៩ ពោលគឺថ្ងៃទី ១​ មករា ។

អ្នកវិភាគរូបនេះ ត្រូវបានមើលឃើញថាជាញឹកញាប់តែងតែដាស់តឿនដល់មន្ត្រីអតីតប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ ២០១៧ ដោយត្រូវឱ្យតម្លៃទៅលើការសាមគ្គីគ្នា ការចូលរួមជួបជុំគ្នា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយថ្មីៗដែលតែងតែវិវត្តន៍ឥតឈប់ឈរនៅកម្ពុជា ។

លោកបណ្ឌិត មាស នី រហូតមកដល់ពេលនេះ ក៏នៅតែបន្តជួយរំឮកដល់អតីតគណបក្សនេះដដែល បើទោះបីជាការរំឮកនោះមិនទាន់មានលទ្ធផលយ៉ាងណាក្ដី ។

ជាក់ស្ដែង លោកអធិប្បាយតាមរយៈសំណេរលើទំព័រហ្វេសបុករបស់លោក ដោយលើកអំពីលទ្ធផលដែលទទួលបានមកពីការរួមបញ្ចូលគ្នារបស់គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ។

លោក បានសរសេរថា​ ការរួមបញ្ចូលគ្នារវាងគណបក្សប្រជាធិប្បតេយ្យដូចដែលយើងបានឃើញរវាងគណបក្សសម រង្សីនិងសិទ្ធមនុស្សដែលអាចគណនាបានថា2+2=10គឺជាមេរៀនសំខាន់សំរាប់ក្រុមអ្នកលេងល្បែងប្រជាធិប្បតេយ្យនៅកម្ពុជា

គណបក្ស សម រង្ស៊ី មានអាសនៈ ២៦ និងគណបក្សសិទ្ធិមនុស្ស មានអាសនៈ ៣ ច្របាច់ចូលគ្នារួចមក បង្កើតបានជាគណបក្សសង្គ្រោះជាតិ ទទួលបាន អាសនៈ ៥៥ ក្នុងរដ្ឋសភា កាលពីអាណត្តិទី ៥ ។

លោក បណ្ឌិត មាស នី សរសេរបង្ហាញពីការសោកស្ដាយរបស់លោកដែលរឿងនេះមិនត្រូវបានអ្នកប្រជាធិបតេយ្យយកមកមកពិចារណា  ថែមទាំងបន្តឈ្លោះគ្នាគ្មានឈប់ ។

អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះបន្តគម្រាមថា ការធ្វើបែបនះនឹងនាំអោយគូបក្សដិបក្សសប្បាយចិត្តក្នុងការញុះញង់អោយឈ្លោះគ្មាថែមទៀត ហើយករណីនេះ មិនថាឡើយអាណតិ្តឆ្នាំ ២០២៣ សូម្បី ១០០ ឆ្នាំទៀតក៏មិនអាចយកប្រៀប ឬឈ្នះគូរប្រកួតរបស់ខ្លនបានឡើយ ។

លោកពន្យល់ថា អ្នកប្រជាធិតេយ្យមិនមែនឈរលើគោលការណ៍ភាពអត់ធ្មត់ និងខន្តីនោះទេ តែត្រូវចេះទទួលស្គាល់នូវភាពខុសគ្នាលើការយល់ឃើញខុសគ្នា តែធ្វើការរួមគ្នាដើម្បីទិសដៅសដៅរួមមួយទាំអស់គ្នា ។

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ធ្លាប់បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សនេះទាំងអស់ កុំមានការយល់ច្រឡំ ការជេរប្រមាថ ការវាយប្រហារគ្រប់រូបភាពដាក់គ្នា ចាប់ពីឆ្នាំថ្មីឆ្នាំ ២០១៩នេះតទៅ ។

បើទោះបីជាបែបនេះក្ដី លោកសម រង្ស៊ី តែងតែនិយាយដដែលជាដដែលថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ។ លោកតែងតែបង្ហោះវីដេអូជាច្រើនដែលបញ្ជាក់ថា អតីតមន្ត្រីថ្នាក់ក្រោម និងអ្នកគាំទ្រអតីតគណបក្សមួយនេះ នៅតែបន្តគាំទ្ររូបលោកក្នុងការធ្វើជាប្រធានស្ដីទី ឬវិលចូលមកទឹកដីកម្ពុជាវិញ ។

ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា នេះគឺជាសកម្មភាពដែលអាចបង្ហាញថា ផ្ទៃក្នុងគណបក្សសង្រ្គោះជាតិ មិនរង្គោះរង្គើនោះទេ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ការបោះឆ្នោតនៅថៃ៖បក្សប្រជាធិបតេយ្យសង្ឃឹមរកបាន១៥០អាសនៈខណៈ អាប់ ភីស៊ីតនឹងក្លាយជា Kingmaker

កម្លាំងនយោបាយនៅថៃ ត្រូវបានរកឃើញថាមានប្រាំគណបក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត