en     km
en     km

អ្នកភូមិបារាយណ៍តូច៖ មុខរបរលក់បុកល្ហុងជួយកាត់បន្ថយការធ្វើចំណាកស្រុក និង ភាពក្រីក្រ

Share

ក្រៅពីរបរស្រែចំការនិងលក់ដូរនៅពេលថ្ងៃ អ្នកឃុំបារាយណ៍មួយចំនួនបានឆ្លៀតធ្វើការងារផ្សេងដើម្បីរកកម្រៃចិញ្ចឹមជីវិត ដែល ជាមុខរបរបន្ទាប់បន្សំមួយអាចរកប្រាក់ចំណូលបន្ថែមជួយជីវភាពគ្រួសារ។

មុខរបរលក់បុកល្ហុង គឺជាមុខរបរមួយដែលអាចជួយសម្រួលជីវភាព និង សេដ្ឋកិច្ចគ្រួសារសម្រាប់អ្នកភូមិបារាយណ៍តូច ខេត្តកំពង់ធំ។

ក្រៅពីជីវិតជាយុវជន លោក ម៉ុត មារ៉ាឌី ជាអាជីវករលក់បុកល្ហុងដែលរស់នៅក្នុងភូមិ បារាយណ៍តូច ឃុំ បារាយណ៍ ស្រុក បារាយណ៍ ខេត្តកំពង់ធំ បានចាប់មុខរបរបន្ទាប់បន្សំក្នុងការលក់បុកល្ហុងបន្តនៅលើទីផ្សា។

លោកបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃ លោកអាចលក់បានចាប់ពី ២០ ម៉ឺនរៀល រហូតដល់ទៅ ៦០ ម៉ឹនរៀល​ អាស្រ័យតាមតម្រូវការរបស់អតិថិជន។ លោកថាមុខរបរនេះ បានជួយឲ្យជីវភាពគ្រួសារមានភាពធូរធារច្រើន ព្រមទាំងអាចផ្គត់ផ្គង់ តម្រូវការផ្សេងៗ នៅក្នុងគ្រួសារផងដែរ។

លោកបានអំពាវនាវឲ្យជួយគាំទ្រអាជីវកម្មខ្នាតតូចក្នុងស្រុក ព្រោះវាអាចជាកត្តាមួយជួយកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។

សូមបញ្ជាក់ថា បុកល្ហុងគឺជាគឺជាអាហារម្យ៉ាងដែលខ្មែរយើងតែងតែញ៉ាំលេង (មិនមានបាយ) ដោយមានរស់ជាតិហិល ធ្វើឡើងដោយល្ហុង និង បង្គារស្រស់ៗ៕

អត្ថបទខ្លីសរសេរដោយ សេង សុភក្រិ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image