en     km
en     km

សម្តេចហ៊ុន សែន អំពាវនាវឱ្យថៅកែរោងចក្របណ្តេញប្រធានក្រុមរោងចក្រណាមួយដែលបន្តជេរប្រមាថកម្មករ

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់ម្ចាស់រោងចក្រទំាងអស់ចាត់វិធានការ ទៅលើប្រធានរដ្ឋបាលរោងចក្រ ប្រធានផ្នែករោងចក្រ ក៏ដូចជាប្រធានក្រុមរោងចក្រទំាងអស់ ឱ្យបឈ្ឈប់ការជេរប្រមាថដល់កម្មករ កម្មារិនីរោងចក្រ បើនៅតែមិនស្តាប់ទៀតនោះគឺត្រូវបណ្តេញចេញពីការងារតែម្តង។ នេះបើតាមសម្តេច ហ៊ុន សែនថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មារិនីរោងចក្រស្ថិតនៅរោងចក្រតំបន់ផ្សារសំាហាន់ រាជធានីភ្នំពេញ។

លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!

ជាការពិតណាស់គេពិតជាធ្លាប់បានឮ បានដឹងពីសំណាក់ក្រុមកម្មករ កម្មារិនី មួយចំនួន ដែលធ្លាប់លើកទ្បើងថា មានប្រធានក្រុម ប្រធានផ្នែក ក៏ដូចជាប្រធានរដ្ឋបាលរោងចក្រមួយចំនួន បានជេរប្រមាថទៅលើក្រុមកម្មករពេលពួកគេធ្វើអ្វីខុសមួយនោះ គឺក្រុមកម្មករធ្លាប់ទទួលរងពាក្យទំាងនោះ។

ទាក់ទងនឹងបញ្ហានេះនាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានលើកទ្បើងថាចង់ជួបមេក្រុម មេផ្នែក ប្រធានការិយាល័យ និអ្នកទទួលខុសត្រូវក្នុងរោងចក្រ បន្ទាប់ពីមានម្ចាស់រោងចក្របានណែនំាទៅដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនមិនត្រូវជេរប្រមាថទៅដល់ក្រុមកម្មកររោងចក្រនោះទេ។ សម្តេច ហ៊ុន សែន បន្តថាប្រទេសកម្ពុជាមិនមែនជាប្រទេសកម្ពុជាមិនមែនជាប្រទេ ដែលប្រទេសក្រៅជេរប្រមាថនោះទេ។

សម្តេច ហ៊ុន សែន បន្តថាប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល មិនអាចជេរកម្មករ កម្មារិនីបាននោះទេ។ ការណ៍នេះសម្តេច ហ៊ុន សែន បានអំពាវនាវឱ្យម្ចាស់រោងចក្រត្រូវចាត់វិធានការណ៍បណ្តេញចេញចំពោះប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល ដែលបន្តជេរប្រមាថទៅ ដល់ក្រុមកម្មករឱ្យចេញពីរោងចក្រ។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថារឿងជេរប្រមាថទំាងនេះមិនត្រូវកើតជាដាច់ខាតតាមបណ្តារោងចក្រនោះទេ។

«ប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាលជេរកម្មករ កម្មារិនីបានទេ ត្រូវយល់អំពីបញ្ហានេះអញ្ចឹងទេឃើញថាម្ចាស់រោងចក្រពីម្សិលនេះបានខិតខំដោះស្រាយថា បើអ្នកណាមិនព្រមកែប្រែនៅតែជេរកម្មករនឹងបណ្តេញចេញពីការងារខ្ញុំគំាទ្រ ប្រធានរដ្ឋបាល ប្រធានផ្នែក ឬប្រធានក្រុមជេរប្រចោលកម្មករ​ដែលមិនមែនជាជម្លោះផ្ទាល់ខ្លួនគឺសំអោយថៅកែចាត់វិធានការ កុំចាត់ចំពោះកម្មករតែចាត់ចំពោះអ្នកដែលប្រមាថគេ»

ជុំវិញរឿងនេះប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វាសាលី គំាទ្រការលើកទ្បេះ។ តែលោក ស្នើឱ្យក្រុមកម្មករ កម្មារិនី ក៏ត្រូវគោពលក្ខណ្ឌការ ងាររបស់ខ្លួនផងដែរ ព្រោះថាពេលខ្លះការជេរប្រមាថទំាងនោះក៏បណ្តាលមកពីក្រុមកម្មករមួយចំនួនបង្កើតឱ្យមានកំហុសដែរ។ ទោះបីជាយ៉ាងនេះក្តី លោក ហ្វាសាលី អះអាងថាទោះបីកម្មករមានកំហុសយ៉ាងណាក៏ដោយចុះ ប្រធានក្រុម ប្រធានរដ្ឋបាល ប្រធានផ្នែកមិនត្រូវប្រើពាក្យមិនសមរម្យលើកម្មនោះដែរ។

«សម្រាប់ប្រសាសន៍របស់សម្តេចខ្ញុំសាទរនូវអ្វីដែលចំណុចវិជ្ជមានហើយលើកស្ទួយលើកកម្ពស់សិទ្ធិរបស់កម្មករ កម្មារិនីខ្មែរយើងប៉ុន្តែដូចមាន​បញ្ហាមួយចំនួនដែលកម្មករយើងខ្លះរាងពិបាកនិយាយគ្នាដែរប៉ុន្តែយើងក៏ស្នើ ​អំពាវនាវដល់ខាងរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមខ្មែរៗគ្នាយើងគួររកវិធីយ៉ាងណាប្រើពាក្យសម្តីឱ្យបានល្អ ជាជាងការប្រើពាក្យគំរោះគំរើយ​មកលើបងប្អូនកម្មករយើង»។

នេះជាលើកដំបូងហើយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនំាឱ្យថៅកែរោងចក្រ មានវិធានការទៅលើក្រុមនិយោជិត ជាប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល ខណៈសម្តេចហាក់យកចិត្តទុកដាក់លើកម្មករជាខ្លំាងមុនពេលការបោះឆ្នោតឆ្នំា២០១៨ ឈានចូលមកដល់។

Share

Image
Image
Image