en     km
en     km

អ្នកវិភាគ៖ការគាំទ្រអតីតបក្សប្រឆាំងលាននាក់នៅតែរឹងមាំនាំឱ្យបក្សកាន់អំណាចបារម្ភអំពីការវិលមកវិញរបស់លោកសមរង្ស៊ី

Share

ក្រុងភ្នំពេញ៖ ខណៈនេះ ពេលវេលា ដែលលោកសមរង្ស៊ី កំណត់វិលចូល​កម្ពុជា​វិញ កាន់តែខិតជិតមកដល់ គេសង្កេត ឃើញ ស្ថានការណ៍នយោបាយក្នុងប្រទេស ក៏កាន់តែ​ប្រែ​ប្រួលទៅរកភាពតានតឹង​កាន់តែ​ខ្លាំង រវាង​បក្ស​កាន់អំណាចនិងអតីត គណបក្ស​សង្រ្គោះ​ជាតិ ដែលត្រូវបាន តុលាការ​កំពូល​រំលាយ។ ក្នុងអន្តរ​កាល​នេះ គឺចាប់តាំងពីលោកសមរង្ស៊ី ដាក់កាល​បរិច្ឆេទវិលចូលកម្ពុជា​នៅ​ថ្ងៃទី៩វិច្ឆិកា ឆ្នាំ​២០១៩​​នេះ សកម្ម​ជន អតីតបក្សប្រឆាំងធំនេះ កាន់តែ​មាន​ចំនួន​ច្រើនឡើងៗ រងការ​ចាប់​ឃុំខ្លួន និង ចោទ​​ប្រកាន់ទៅ​តុលាការ គឺជាង៣០នាក់ ពីបទធ្វើ​ចលនា គាំទ្រ ការវិលមកវិញ របស់លោកសមរង្ស៊ី ហើយបើ​តាម​របាយ​ការណ៍​របស់អង្កការ​សិទ្ធិមនុស្ស​អន្តរ​ជាតិ​មួយចុះផ្សាយថា មនុស្ស​១៧៥នាក់ ត្រូវបាន​សមត្ថកិច្ច កោះ​ហៅមកសាកសួរ។  

លោកបណ្ឌិតមាសនី អ្នកវិភាគ​នយោបាយ យល់ថា ទោះជាបក្ស​នេះត្រូវ​បាន​រំលាយ តែ រចនាសម្ព័ន្ធ នៅថ្នាក់មូលដ្ឋាន នៅ​តែរឹងមាំ ហើយការ​គាំទ្រ លាននាក់នៅតែរឹងមាំ  គឺជាក្ដី​រំពឹង​របស់លោក​សមរង្ស​វិលចូលកម្ពុជាវិញ ។ប៉ុន្តែជាការ​ព្រួយបារម្ភរបស់បក្សកាន់អំណាច ទើប មានវិធាន​ការចាំ​បាច់មួយ​ចំនួនដើម្បី​ទប់ស្កាត់​ព្រោះខ្លាចអំណាចពលរដ្ឋដូចការផ្ដួល​រំលំ​ប្រធានា​ធិបតីសូហាតូ​នៃប្រទេស​ឥណ្ឌូ​នេស៊ីឆ្នាំ១៩៩៨។

ដើម្បីជ្រាប! សូមស្ដាប់ បទសម្ភាស​ រវាងលោកបណ្ឌិតមាសនី តាមរយៈការចោទសួររបស់លោកនួន បូរិន ដូចតទៅ៖

Image result for Sam rainsy return

Share

Image
Image
Image