en     km
en     km

លោកសមរង្ស៊ីធ្វើដំណើរ​ រុលដល់ម៉ាឡេស៊ីខណៈការចូលកម្ពុជាវិញរបស់គាត់កាន់តែខិតជិតមកដល់

Share

Read this article in English

ក្រុងភ្នំពេញ៖ បណ្ដាញផ្សាយព័ត៌មានលើបណ្ដាញសង្គម Facebook  បានចុះផ្សាយព្រោងព្រាត អំពី​ការមកដល់​របស់ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិគឺលោកសមរង្ស៊ី នៅប្រទេសម៉ាឡេស៊ី ស្ថិតតំបន់នៃអាស៊ី​អាគ្នេយ៌។ លោកសមរង្ស៊ីត្រូវបានផ្តន្ទាទោស ជាច្រើនករណី ដែលនាំអោយ អ្នកនយោ​បាយ​រូបនេះ​លំបាក វិលចូលកម្ពុជាវិញ។ ដោយហេតុនេះ​ អគ្គស្នងការនគរបាលជាតិ បានស្នើសុំ​សហគ​មន៍​អន្តរ​ជាតិ​ជួយឃា​ឃាំង​ឬឃាត់​ខ្លួនលោកសមរង្ស៊ី។ យ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា​ពិតជា​ការ​លំបាក​ក្នុងនាំ​ខ្លួនលោកសមរង្ស៊ីព្រោះអ្នកនយោបាយនេះ មានលិខិតឆ្លងដែនបរទេស។

លោកសេរីវឌ្ឍនៈជូនសេចក្ដីរាយការណ៍៖

នៅ​ក្នុងចំណោមហ្វេសបុកទាំងនោះ គឺមានទាំងផេកផ្ទាល់ខ្លួនរបស់លោក សមរង្ស៊ី ផងដែរក៏បាន បង្ហោះ​​​​រូបមួយផ្ទាំង ដែលបានថតជាមួយថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដោយបានសរសេរថា៖

«ថ្ងៃ​នេះទី១៦សីហា​ ខ្ញុំ​នៅប្រទេសម៉ាឡេស៊ី ហើយបានជួប ជាមួយយុវជនខ្មែរមកពីប្រទេសកម្ពុជា។ ក្នុង​ចំណោម នេះ មាន លោកស្រីមួ​សុខហូ និងអេង ឆៃអ៊ាង អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ។ រូបថតដែលបង្ហោះតាមហ្វេសបុកនេះ ក៏បង្ហាញពីការសាទររបស់យុវជន ដែលបានជួបលោកសមរង្ស៊ី។»

https://www.facebook.com/rainsy.sam.5/videos/741730266262087/
វីដេអូរបង្ហោះដោយផេក លោក សម រង្សុី

ទាំង លោក សមរង្ស៊ី លោក អេងឆៃអ៊ាង និងលោកស្រី មូ សុខហួរ បើទោះជាមានដីកាចាប់ខ្លួន​ ពួកគាត់​បានប្ដេជ្ញាថានឹងវិលកម្ពុជាវិញ យ៉ាងយូរនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩នេះ ហើយថា វត្តមានរបស់​ពួក​គាត់​គឺដើម្បីទប់ស្កាត់កុំអោយ សហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា។ តែបើតាម​ស្ថាន​ភាពនេះ លោកសមរង្ស៊ី ដែលជាមុខសញ្ញាខ្លាំងជាងគេ នៃការចាប់ខ្លួនដោយអាជ្ញាធរកម្ពុជា គឺវត្តមាន​របស់ ​លោកនៅលើទឹកដីម៉ាឡេស៊ី ជាប្រទេសជិតខាងកម្ពុជា ហាក់ដូចជាប្រាប់ថា លោកកំពុង​រុល​ចូលទឹកដីកម្ពុជាហើយនៅពេលនេះ ។ 

គេមិនដឹងថា នៅពេលនេះ រដ្ឋាភិបាលម៉ាឡេស៊ីអនុវត្តតាមការអំពាវនាវរបស់ អគ្គស្នងការ​នគរ​បាលជាតិ និងក្រសួងមហាផ្ទៃកម្ពុជា ដែលបានសុំអោយសហគមន៍អន្តរជាតិ ជួយឃាត់ខ្លួន​លោក​សមរង្ស៊ី ឬយ៉ាងណានោះទេ ។

ទាក់ទិនវត្តមានរបស់លោកសមរង្ស៊ី លើទឹកដីម៉ាឡេស៊ី ទីដែល អាជ្ញាធរប្រទេសនេះ ធ្លាប់ឃាត់ខ្លួន លោក​​ហេង​ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញមកអោយអាជ្ញាធរកម្ពុជា កាលពីជាង​មួយ​ទសវត្ស មកនេះ  ​គឺ ទាំងអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បាននិយាយ​នៅ​ក្នុង​បទ​សម្ភាសជា​មួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ការចាប់ខ្លួន ពិតជាកើតមានអោយតែអ្នកនយោបាយ​នោះ​មកដល់កម្ពុជាភ្លាម។ ប៉ុន្តែនៅពេលសួរថាតើ កម្ពុជា និងក្រសួងមហាផ្ទៃ ត្រូវស្នើសុំ អោយ ម៉ាឡេ​ស៊ី​ជួយឃាត់ខ្លួន លោកសមរង្ស៊ី ដែរឬទេ  អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោកខៀវសុភ័គ ពន្យល់ថា លោក​សមរង្ស៊ីកាន់លិខិតឆ្លងដែនអឺរ៉ុប គឺជាការលំបាកសម្រាប់ប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះ លោកផៃស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា លោកមិនចង់ និយាយ​អំពីឈ្មោះ លោកសមរង្ស៊ីនោះទេ តែលោកថា លោកសមរង្ស៊ី ក្លាយជាអ្នកទោស ទៅហើយ។

អ្នកសង្កេតការណ៍ខ្លះ មើលឃើញថា បើវត្តមានរបស់លោកសមរង្ស៊ី នៅប្រទេសក្នុងតំបន់ នោះគឺ​ជា​ដំណើរវិលមកវិញ យ៉ាងពិតប្រាកដរបស់មេដឹកនាំបក្សប្រឆាំងមកកម្ពុជាតែត្រង់ថាតើពេលវេលា ណា​ជាក់​លាក់​​នោះ​គឺជារឿងផ្សេងទៀត។ ​

សម្ដេចនាយករដ្ឋមន្ត្រីធ្លាប់ព្រមានថា បើលោកវិលចូលតាមច្រកព្រំដែន គឺត្រូវត្រៀមកាំភ្លើងយន្តចាំ​ទទួល ហើយវាយខ្នោះ តែម្ដង។ សម្ដេចថា​ អ្នកណាក៏ដោយ បើគ្មានពិរុទ្ធភាពរបស់តុលាការទេ គឺ​មិនមានការចាប់ខ្លួនទេ។

តែបែបនេះ គឺយ៉ាងហោចណាស់ សមាជិកសភាអឺរ៉ុប ជិតដល់រូប បានសន្យាអមដំណើរ​លោក​សមរង្ស៊ីវិ​លចូលកម្ពុជាវិញហើយ ជាមួយគ្នានេះ ក៏មានពលរខ្មែរស័្មគចិត្តរាប់ពាន់នាក់ នៅប្រទេស ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងថៃ ពួកគាត់ក៏សន្យា មកការពារលោកសមរង្ស៊ី ធ្វើមាតុភូមិនិវត្តន៍​ចូលកម្ពុជា​ផង​ដែរ។

អ្នកវិភាគខ្លះយល់ថា វត្តមានរបស់ លោកសមរង្ស៊ី នៅកម្ពុជា អាចជាការធ្វើមានដំណោះស្រាយ នយោបាយ​ឡើង​វិញ៕  

Share

Image
Image
Image