en     km
en     km

មេបក្សប្រឆាំងនៅរុស្ស៊ីត្រូវបានហាមចាកចេញពីប្រទេស

Share

មេដឹកនាំបក្សប្រឆាំងនៃប្រទេសរុស្ស៊ី លោក Alexei Navalny ត្រូវហាមចាកចេញពីប្រទេសខណៈលោកបានធ្វើដំណើរទៅដល់ព្រំដែនដើម្បីចូលរួមស្ដាប់សវនាការរបស់តុលាការសិទ្ធិមនុស្សអឺរ៉ុប ធ្វើឡើងនៅប្រទេសបារាំង។

តាមទីភ្នាក់ងារសារព័ត៌មានAP លោក Navalny បានបញ្ជាក់ក្នុងទំព័រប្លុករបស់លោកនៅថ្ងៃអង្គារ​ ទី១៣ វិច្ឆិកា នេះថា លោកត្រូវឃាត់ខ្លួន ហើយហាមលោកចាកចេញពីប្រទេស។

តុលាការសិទ្ធិមនុស្សអឺរ៉ុប ដែលបើកសវនាការនេះ ក៏មានករណីរបស់មេបក្សប្រឆាំងរុស្ស៊ីមួយរូបនេះដែរ។

លោក Navalny  គឺមេដឹកនាំ​បក្សប្រឆាំងល្បីជាងគេនៅរុស្ស៊ី។ លោក គឺជាអ្នកប្រជែងតំណែងប្រធានាធិបតីយ៉ាងខ្លាំងជាមួយប្រធានាធិបតីប្លាឌី មៀពូទីន ។ លោកធ្លាប់ត្រូវបានឃុំខ្លួនជាច្រើនដងមកហើយ ក្រោមបទចោទបំពានសន្តិសុខប្រទេស។ លោកជាមេបក្សប្រឆាំងដ៏ខ្លាំងនៅរុស្ស៊ី ដែលចេញមុខប្រឆាំងប្រព័ន្ធពុករលួយនិង អយុត្តិធម៌របស់លោកពូទីន៕

Share

Image
Image
Image