en     km
en     km

រុស្ស៊ីចាប់ផ្ដើមជម្រុញឱ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញនៅវេណេហ្សូអេឡា

Share

ក្រុងម៉ូស្គូ៖ រុស្ស៊ីគឺជាខ្នងបង្អែកដ៏ខ្លាំងនិងដ៏ធំមួយនៃរបបរបស់លោកម៉ាឌូរ៉ូនៅវេណេហ្សូអេឡា។នៅរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូបើទោះជាមើលទៅអស់សង្ឃឹមនឹងការទ្រទ្រង់អំណាចរបស់ម៉ាឌូរ៉ូក៏ដោយប៉ុន្ដែក្រុងម៉ូស្គូនៅតែបន្ដចិញ្ចឹមរបបនេះ។មានកត្តាច្រើនយ៉ាងដែលក្រុងម៉ូស្គូព្យាយាមគាំទ្ររបបលោកម៉ាឌូរ៉ូ។កត្តាទាំងនោះគឺប្រាកក់កម្ចីរបស់រុស្ស៊ី ២៥ពាន់លានដុល្លារ កត្តាភូមិសាស្រ្ដនយោបាយនិងសន្ដិសុខជាតិ។

តែអ្នកណាក៏ដឹងដែរថា របបលោកម៉ាឌូរ៉ូកំពុងធ្វើដំណើរទៅរកសេចក្ដីស្លាប់រួចទៅហើយ។ដោយសារមើលឃើញដូចនេះ រដ្ឋមន្រដ្ការបរទេសរុស្ស៊ី Sergey Lavrov បានប្រាប់បណ្ដាញផ្សាយព័ត៌មាន​RT ថា ក្រុងម៉ូស្គូនឹងជួយសម្របសម្រួលឱ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញ។ប៉ុន្ដែរដ្ឋមន្រ្ដីការបរទេសរុស្សីបានថ្លែងដូចនេះគឺបន្ទាប់ពីលោកបានធ្វើការសន្ទនាគ្នាជាមួយនឹងមេដឹកនាំបក្សប្រឆាំងលោកជួនហ្គៃដូកាលពីដើមសប្ដាហ៍នេះ។តាមប្រភពដដែលបញ្ជាក់ថា លោកឡារ៉ូវ ពុំដែលនយាយថាក្រុងម៉ូស្គូមិនចង់ឃើញការសន្ទនានយោបាយរវាងលោកម៉ាឌូរ៉ូនិងក្រុមគណបក្សប្រឆាំងម្ដងណានោះទេ។

លោកថាលោកជួនហ្គៃដូបានទាក់ទងទូរស័ព្ទមកកាន់លោកដើម្បីស្នើសុំឱ្យក្រុងម់ូស្គូបញ្ជាក់ជំហរឡើងវិញអំពីវិបត្តិនៅវេណេហ្សូអេឡា។លោក ឡារ៉ូហបានបញ្ជាក់ទៀតថា ស្ថានការណ៍នយោបាយនៅវេណេហ្សូអេឡាបានប្រែប្រួលល្អប្រសើរបណ្ដើរៗហើយ ប៉ុន្ដែលោកថាការបោះឆ្នោតប្រធានាធិបតីក័អចនឹងធ្វើឡើងវិញបានដែរ។

តែទន្ទឹមគ្នានេះលោកថា ក្រុងម៉ូស្គូប្រឆាំងយ៉ាង្លាំងចំពោះការទម្លាក់របបម៉ាឌូរ៉ូដោយអន្ដរាគមន៍កងទ័ពពីបរទេស។តាមសេចក្ដីរាយការណ៍របស់ RT ឱ្យដឹងទតថា លោកឡារ៉ូហ្វ បានបង្ហាញជំហររបស់ទីក្រុងម៉ូស្គូដូចនេះគឺនៅពេលលោកជួបនឹងសមភាគីគុយបានៅទីក្រុងឡាហាវ៉ាន់ កាលពីថ្ងៃទី២៥កក្កដាហើយនៅក្នុងជំនួបនោះទាំងគុយបានឹងរុស្ស៊ីជាខ្នងបង្អែករបស់លោកម៉ាឌូរ៉ូក៏កំពុងរុញឱ្យមានដំណោះស្រាយនយោបាយនៅវេណេហ្សូអេឡាផងដែរ។ប៉ុន្ដែការដែលក្រុងម៉ូស្គូបន្ថយជំហរគាំទ្ររបបលោកម៉ាឌូរ៉ូដូចនេះក៏កើតឡើងចំពេលដែលប្រទេសនៃសម្ព័ន្ធលីម៉ាបានប្រកាសបន្ដការដាក់សម្ពាធទៅលើរបបលោកម៉ាឌូឬ៉ូបន្ដទៀតហើយបង្ខំឱ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញ។

ក្រុមប្ទេសលីម៉ាគឺមាន២២ប្រទេសក្នុងនោះមានអាមេរិក កាណដា ប្រេស៊ីល  អាសហ្សង់ទីន ប៉េរ៉ូ កាឡុំប៊ី បារ៉ាហ្កាយ។ល។ ស្របពេលនេះដែរប្រេស៊ីតពិសេសរបស់លោកត្រាំទទួលបន្ទុកវេណេហ្សូងេឡាគឺលោកELLIOT Abrams បានប្រាប់ទៅលោកម៉ាឌូរ៉ូឱ្យរកវិធីចុះចាញ៉ពីអំណាចឱ្យហើយទៅគឺមិនយូរមិនឆាប់ទេរបបនៅវេណេហ្សូអេឡានឹងត្រុវបានផ្ដួលរលំ។ លោកបានបញ្ជាក់ដូចនេះគឺស្របពេលដែលលោកមានសង្ឃឹមថាទណ្ឌកម្មបន្ថែមទៀតរបស់អាមេរិកទៅលើរបបលោកម៉ាឌូរ៉ូនឹងប្រទេសគុយបា រុស្ស៊ីនិង ទៅលើគ្រួសាររបស់លោកម៉ាឌូរ៉ូផ្ទាល់នឹងត្រូវដាក់ឱ្យអនុវត្តឆាប់ៗនេះទៀត។ ប្រេសិតរូបនេះបានព្យាករណ៍ថារបបលោកម៉ាឌរ៉ូគឺមិនអាំចបន្ដកាន់អំណាចឆ្លងដល់ឆ្នាំ២០២០នោះទេ៕

Share

Image
Image
Image