ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភានេះ គឺជាថ្ងៃទី ៦ហើយ ដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានបន្តឡើងមកទីស្នាក់ការបក្ស ដើម្បីការពារលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពីការចាប់ខ្លួន បន្ទាប់ពីរដ្ឋសភាបានអនុម័តសម្រេចបើកផ្លូវឱ្យតុលាការចាត់ការលើកលោក កឹម សុខា ស្របពេលតុលា ការថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង។ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែល បានថ្លែងទៅកាន់អ្នកគាំទ្រ បានអះអាងថា លោក កឹម សុខា មិនបានគេចខ្លួនទៅទីណាទេ ហើយលោក ក៏មិនខ្លាចការចាប់ខ្លួនផងដែរ។ តែនៅជាមួយគ្នានេះ តំណាងរាស្រ្តរបស់បក្សប្រឆាំងនេះថ្លែងសាទរ សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ដែលជំរុញឱ្យបក្សកាន់អំណាចបញ្ចាប់ការប្រើហិង្សា នយោបាយ។
សូមស្តាប់សំនួរចំលើយ របស់អ្នករាយការណ៍ព័ត៌មានរវាង លោក កែវ សុខា និងលោក លៀ ស៊ីណា ដូចតទៅ!