en     km
en     km

កម្មការិនីមានផ្ទៃពោះទទួលបានគោលនយោបាយថវិកាឧបត្ថម្ភរហូតកូនអាយុ២ឆ្នាំពីរាជរដ្ឋាភិបាល

Share

ភ្នំពេញ៖ កម្មការិនីមានផ្ទៃពោះនឹងទទួលបានថវិកាឧបត្ថម្ភនៅពេលចាប់ផ្ដើមពពោះ រហូតដល់កូនមានអាយុ២ឆ្នាំ ដោយនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានប្រកាសនៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។


ខណៈថ្លែងនៅមុខកម្មករកម្មការិនី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់នាខេត្តព្រះសីហនុ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបញ្ជាក់ថា ស្ដ្រីរាប់ចាប់ពីពពោះហើយទៅពិនិត្យពោះ៤ដង នឹងទទួលបានថវិកាឧបត្ថម្ភ ពេលសម្រាលនឹងទទួលបានកញ្ចប់ថវិកាមួយ បន្ទាប់មករហូតដល់កូនអាយុ២ឆ្នាំនឹងទទួលថវិកាបន្ដ១០ដងទៀតពេលទៅពិនិត្យសុខភាព។

តាមសៀវភៅប្រតិបត្តិគោលស្ដីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំចេញកាលពីខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា ការលើកកម្ពស់ប្រព័ន្ធជំនួយសង្គមនេះ ជាការលើកទឹកចិត្តដល់ស្ដ្រី និងកុមារប្រើប្រាស់សេវាសុខភាព ដោយភ្ជាប់ជាមួយទម្លាប់ចាំបាច់ថែទាំងសុខភាព ដើម្បីឱ្យលើកកម្ពស់សុខភាពមាតា និងកុមារ។ ក្រៅពីនេះ ក៏ជួយដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភកុមារក្នុងគ្រួសារក្រីក្រ ចាប់ពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី។ នេះបើតាមការឱ្យដឹងពីសៀវភៅកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ដ្រីមានផ្ទៃពោះ និងកុមារពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។


យោងទៅតាមគោលនយោបាយរាជរដ្ឋាភិបាល ដែលដាក់ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញដល់រោងចក្រទាំងអស់គឺ ពេលស្ដ្រីកម្មការិនីសម្រាលកូន ត្រូវបានអនុញ្ញាឱ្យឈប់ចំនួន៣ខែ ដោយទទួលបានប្រាក់ខែ១២០%៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង