en     km
en     km

អាជ្ញាធរខេត្តព្រះវិហារទុកពេលបីថ្ងៃទៀតឱ្យពលរដ្ឋ២ភូមិដាក់ពាក្យស្វ័យប្រកាសលើកម្មសិទ្ធិដីឈានទៅបញ្ចប់ទំនាស់

Share

ភ្នំពេញ៖សល់តែរយៈពេល ៣ ថ្ងៃទៀតតែប៉ុណ្ណោះ គឺគិតត្រឹមថ្ងៃទី១០នេះ ដល់ថ្ងៃទី១២ ខែកុម្ភៈ ក្រុមការងារចំពោះកិច្ចដោះស្រាយទំនាស់ដីធ្លីនៅចំណុចភូមិណារ៉ុង និងភូមិដងផ្លិត​ ស្ថិតឃុំឆែត២ ស្រុកឆែត ខេត្តព្រះវិហារនឹងបិទបញ្ចប់ការទទួលពាក្យសុំធ្វើស្វ័យប្រកាសរបស់ប្រជាពលរដ្ឋហ់យ។ នេះបើតាមការបញ្ជាក់របស់លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១០ខែកុម្ភៈនេះ។​ លោកអភិបាលរងបញ្ជាក់ទៀតថា ពលរដ្ឋដែលស្ថិតក្នុងបញ្ជីដែលធ្លាប់អាស្រ័យផលពិតប្រាដកលើដីទំនាស់គឺមានខ្ទង់៨០គ្រួសារតែប៉ុណ្ណោះ ពុំមែនមានជិត២០០គ្រួសារនោះទេ។

លោកអភិបាលរងខេត្តព្រះវិហារសង្កត់ធ្ងន់ថា គ្រួសារដែលពុំធ្លាប់អាស្រ័យផលលើដីទំនាស់ពីមុនមកទេ គឺពុំអាចដាក់ពាក្យធ្វើស្វ័យប្រកាសបាននោះឡើយ តែពួកគេអាចដាក់ពាក្យទៅស្នើសុំដីលំនៅឋាននិងដីកសិកម្មក្នុងកម្មវិធីផ្តល់ដីរបស់នាយករដ្ឋមន្រ្តីជំនួសបាន ដោយមន្រ្តីឃុំស្រុករងចាំទទួល។

ដើម្បីលម្អិតព័ត៌មាននេះសូមនាង កញ្ញា លោក លោកស្រីអញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ដូចតទៅ!។

រូបខាងក្រោមជាសកម្មភាពរបស់លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារចុះដោះស្រាយនិងពិនិត្យលើដីរបស់ពលរដ្ឋដែលបានដាក់ពាក្យសុំស្វ័យប្រកាសកន្លងមក។ រូបភាពទទួលបានពីលោកអភិបាលរងខេត្តព្រះវិហារ។

Share

ព័ត៌មានទាក់ទង