loader

អ្នកនាំពាក្យ៖ស្ថាប័ននីតិប្រតិបត្តិមិនគិតជំនួសអ្នកចង់បានសិទ្ធិធ្វើនយោបាយទេ ខណៈនីតិបញ្ញត្តិជាអ្នកគិត

ភ្នំពេញ៖ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានសរសេរលើទំព័រហ្វេសបុករបស់លោកថា រាជរដ្ឋាភិបាលគ្មានពេលគិតជួសអ្នកចង់បានសិទ្ធិធ្វើនយោបាយនោះទេ ។ តែយ៉ាងណា ការសើរើវិសោធនកម្មនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋសភាថា ជាការគិតគូរ និងលើកទឹកចិត្តដល់អ្នកដែលអនុវត្តសេចក្ដីសម្រេចរបស់តុលាការបានល្អ ។ អ្នកវិភាគថា ការបង្ហាញរបស់មន្ត្រីរដ្ឋាភិបាលនេះ គឺមិនមែនជាឆន្ទៈពិតប្រាកដទេ ពោលគឺរដ្ឋាភិបាលកម្ពុជា គិតពីបញ្ហានេះ ក្នុងគោលបំណងបំបែកបំបាក់ផ្ទៃក្នុងបក្សសង្គ្រោះជាតិ ។

រាយការណ៍ដោយលោក សោម លាភ

 

រដ្ឋសភាកម្ពុជា ផ្ដើមគំនិតសើរើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលផ្ដល់លទ្ធភាពដល់បុគ្គលដែលត្រូវហាមឃាត់សិទ្ធិធ្វើសកម្មភាពនយោបាយ ឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ ។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋសភាថា ការវិសោធនកម្មច្បាបន់នេះ គឺជាការគិតគូរដល់បុគ្គលដែលត្រូវបានតុលាការកំពូលសម្រេចហាមឃាត់សិទ្ធិធ្វើនយោបាយ ដែលខិតខំអនុវត្តបានល្អតាមបម្រាមរបស់តុលាការ ដែលជាការលើកទឹកចិត្តដល់ពួកគេ ។

មនុស្សរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនៅកម្ពុជាជាង ៣ ទសវត្ស តែងតែអះអាងថា ការវិសោធនកម្មច្បាប់នេះ គ្មានសម្ដៅដល់បក្សណាមួយឡើយ ។

នាយករដ្ឋមន្ត្រីកម្ពុជាថា ច្បាប់វិសោធនកម្ម ដែលជិតនឹងចូលជាធរមាននេះ តម្រូវឱ្យអ្នកដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយមានជម្រើស ៣ ក្នុងស្នើសុំសិទ្ធិធ្វើនយោបាយ ។ ទី ១ គឺបុគ្គខ្លួនឯងផ្ទាល់ ត្រូវដាក់ពាក្យស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទី ២ គឺស្នើទៅនាយករដ្ឋមន្ត្រី និងទី ៣ គឺអាចដាក់ពាក្យសុំព្រះរាជទានលើកបម្រាមផ្ទាល់ពីព្រះមហាក្សត្រ ។

ក្រុមអ្នកវិភាគថា ការវិសោធនកម្មច្បាប់នេះ​ ធ្វើឡើងមានចរិកបំបែកបំបាក់ផ្ទៃក្នុងរបស់គណបកសង្រ្គោះជាតិយ៉ាងពិតប្រាកដ ។

ដោយឡែក អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី ថារាជរដ្ឋាភិបាលគ្មានពេលឡើយសម្រាប់គិតដល់បុគ្គលទាំងនោះ ។

លោកសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា «រាជរដ្ឋាភិបាល មានការងា ជាចំបងច្រើនណាស់ ក្នុងកិច្ច បំពេញជូន មហាជន និងរក្សាប្រក្រតីភាព ការងារដ្ឋ កំណើនសេដ្ឋកិច្ច និង សណ្តាប់ធ្នាប់សាធារណៈ មិនមានពេល និងបានគិតជំនួស អ្នកចង់ទទួលបានសិទ្ធនយោបាយមកវិញនោះទេ »
លោកបញ្ជាក់ថា នេះជាសិទ្ធិនៃជំរើសឯកជនរបស់ពួកគេ ។

លោក ផៃ ស៊ីផាន ថា មានតែសម្ដេច ហ៊ុន សែន តែម្នាក់គត់ ដែលមានសិទ្ធិ និងអំណាចតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ក្នុងការស្នើទៅព្រះមហាក្សត្រ ។

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា មកទល់ពេលនេះ មិនទាន់មានមន្ត្រអតីតគណបក្សប្រឆាំងណាមួយដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយនៅឡើយនោះទេ ។

វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា ៤៥ ថ្មីស្ទួន បានចែងថា៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ » ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

WMC ផ្តល់វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រ្តីនិងយុវជនក្នុងភាពជាអ្នកដឹកនាំ

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃ[...]

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត