សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃអាទិត្យ បានចេញសារពិសេសមួយ ដោយបញ្ជាឱ្យទប់ស្កាត់និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។
តាមរយៈសារសំឡេងនោះ នាយករដ្ឋមន្ត្រីបានណែនាំឱ្យជនទាំងឡាយណា ដែលសម្ដេចហៅថា «មន្ត្រីខិលខូច» ចេញខ្លួនមកសារភាពជាបន្ទាន់ ហើយបើតាមប្រសាសន៍របស់សម្ដេច ទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនោះ ដែលបានដោយខុសច្បាប់ អាចនឹងត្រូវ«ដកហូតនិងរឹបអូសមកវិញទាំងអស់»។
នៅថ្ងៃអាទិត្យដដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញសេចក្ដីសម្រេចមួយ បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ៕
Post Views: 1,445