en     km
en     km

សម្ដេចហ៊ុនសែនស្វាគមន៍ពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងសម្ដេចនៅអូស្ត្រាលី⁣ (មានសំឡេង)

Share

សម្តេចហ៊ុន សែន បានថ្លែងថា ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរ នៅក្រៅប្រទេសកន្លងមក ប្រឆាំង​វត្តមានរបស់ សម្ដេច គឺមិនមានអ្វីធំជាងអ្នកមកគាំទ្រ នោះទេ តែសម្ដេចថារូបភាពនៃបាតុកម្មប្រឆាំងសម្ដេច គឺជាការធ្វើឱ្យប៉ះពាល់ មុខមាត់កម្ពុជាតែប៉ុណ្ណោះ។តែអ្នកវិភាគ យល់ឃើញខុសពីនេះ។

ស្តាប់សំឡេង⁣ លោកសេរីវឌ្ឍនៈ រាយការណ៍៖

សម្ដេចនាយករដ្ឋមន្ត្រីបាន​ថ្លែងដោយចំអកថា តាមសម្ដេចសង្កេតឃើញថា បាតុកម្មដែល ប្រឆាំងនឹងវត្តមានរបស់សម្ដេចនៅក្រៅប្រទេស មានប្រហែល១០ភាគរយប៉ុណ្ណោះនៃក្រុមពលរដ្ឋខ្មែរមកស្វាគមន៍សម្ដេច ដែលដូចនេះ សម្ដេចស្វាគមន៍ បាតុកម្មប្រឆាំងនឹងវត្តមានរបស់សម្ដេច នៅប្រទេសអូស្ត្រាលី។តែសម្ដេចថា បាតុកម្មនេះ គ្រាន់តែជាការបន្ថោកមុខមាត់កម្ពុជាប៉ុណ្ណោះ។

ការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្ដីដូចនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ជាង ១ម៉ឺននាក់ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

តែសម្រាប់អ្នកវិភាគ បញ្ហាសង្គម និងនយោបាយ មិនមើលឃើញដូច ការលើកឡើងរបស់ សម្ដេចហ៊ុនសែននោះទេ ។

លោកបណ្ឌិតមាសនីយល់ថា មិនថាប្រទេស កម្ពុជា ឬ ប្រទេសណាមួយ បើមានវត្តមាន មេដឹកនាំប្រទេសនោះនៅក្រៅប្រទេសបែរជាមានបាតុកម្មប្រឆាំងគឺមិនល្អទេរូបភាពនេះ ។តែលោក ពន្យល់ថា បើមេដឹកនាំប្រទេសនោះ មានរឿងល្អ គឺមានតែពលរដ្ឋប្រទេសនោះគេនាំគ្នាមកស្វាគមន៍។

តែយ៉ាងណា សម្ដេចព្រមាន ជនណា ឬក្រុមណា ធ្វើរូបឬយករូបថតសម្ដេចទៅដុត គឺនឹងចាត់ការលើជននេះ។

នៅលើពិភពលោកនេះមិនមានប្រទេសណាមួយ ឬអង្គការអន្តរជាតិណាមួយមកដាក់កាគាបសង្កត់លើប្រទេសមួយដែលមានអធិបតេយ្យភាព ពេញលេញនោះទេ។ ការបញ្ជាក់របស់សម្ដេចហាក់ជាឆ្លើយតបនឹងតំណាងរាស្រ្តបក្ស ប្រឆាំងប្រទេសអូស្ត្រាលី ដែលគាបសង្កត់​បក្សកាន់អំណាចរបស់ប្រទេសនេះ មិនឱ្យស្វាគមន៍ ឬ ទទួលវត្តមាន សម្ដេចហ៊ុនសែននោះទេ។

វត្តមានរបស់ប្រមុខរដ្ឋាភិបាល កម្ពុជា នៅប្រទេសអូស្ត្រាលី នៅពាក់កណ្ដាលខែមីនា ឆ្នាំ២០១៨នេះ គឺដើម្បីចូលរួម កិច្ចប្រជុំកំពូលអាសាន បូក អូស្ត្រាលី។

សម្តេចថ្លែងថា អាស៊ានប្រកាន់គោលការណ៍កុងសង់ស៊ីស បើអត់មានមេដឹកនាំប្រទេសណាមួយចូលរួមគឺសេចក្តីថ្លែងការណ៍ផ្សេងៗ ពាក់ព័ន្ធអាស៊ានមិនអាចចេញបានឡើយ។ សម្តេចបន្តថា អូស្ត្រាលីត្រូវអរគុណកម្ពុជា ដែលបានមកបញ្ចុះបញ្ចូលសម្តេចឲ្យចូលរួមខួបរំលឹកអនុស្សាវរីយ៍អាស៊ាន-អូស្ត្រាលី។

សម្តេចថ្លែងព្រមានថា សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នឹងមិនអាចចេញបានឡើយ ប្រសិនបើគ្មានវត្តមានសម្តេចដែលសម្ដេចទទូចថា កុំមានការបង្គាប់បញ្ជាណាមួយ ដើម្បីដាក់គំនៀបលើកម្ពុជានោះ។

តែបែបនេះក្ដី អ្វីដែលនាំឱ្យសម្ដេចហ៊ុនសែន ប្រតិកម្ម ដូចនេះ ទំនងជាការឆ្លើយតបនឹងលោកសមរង្ស៊ី ដែលបានទៅកាន់ប្រទេសអូស្ត្រាលី ដោយអតីតមេបក្សប្រឆាំងនេះ អំពាវនាវឱ្យពលរដ្ឋខ្មែរនៅអូស្ត្រាលី និងអ្នកនយោបាយ ប្រទេសនេះ ធ្វើបាតុកម្មប្រឆាំង វត្តមានសម្ដេចហ៊ុនសែន៕

Share

Image
Image
Image