loader

សម្តេចហ៊ុន សែន ចាត់ទុកចលនាសង្គ្រោះជាតិ គឺជាចលនាភេរវកម្ម

ក្រុងភ្នំពេញ៖ បន្ទាប់ពីលោក សម​ រង្សី បានសម្ភោធប្រកាសជាផ្លូវការនូវចលនា សង្គ្រោះជាតិ កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៨ នេះ នៅឯទីក្រុង ឡុងបិច រដ្ឋកាលីហ្វញ្ញ៉ា សហរដ្ឋអាមេរិក ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានហៅចលនាសង្គ្រោះជាតិ ថាជាចលនាភេវរកម្ម ហើយហៅលោកសម រង្សី ថាជាភេរវករ ។

នៅក្នុងពិធីចែកសញ្ញាប័ត្រ និងសម្ពោធអគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៨ នេះ សម្តេចបានថ្លែងព្រមានដល់ចលនាសង្គ្រោះជាតិ កុំឲ្យមកដល់តំបន់អាស៊ីឲ្យសោះ។

ថ្លែងនៅក្នុងពិធីនោះ សម្តេច ហ៊ុនសែន បាន ចាត់ទុក លោក សម រង្សី ជាភេរវករ ហើយហៅ​ ចលនាសង្គ្រោះជាតិគឺជាចលនា​ភេវរកម្ម ដែលសម្តេចព្រមានលោកសម រង្សីថា នឹងធ្វើសហប្រតិបត្តិការចាប់ខ្លួនតែម្តងបើជាន់ដីអាស៊ី។

សំឡេង សម្តេច ហ៊ុន សែន៖  សម្ពាធៗៗ អឺអញ្ជើញមកអឺ វាត្រូវក្បាលហ៊ុនសែន ហើយ​ តិច ប៉ះខ្លួនឯង ហើយខ្ញុំសូមផ្តាំកុំមកអាស៊ីឲ្យសោះ សូមកុំមកក្បែរអាស៊ី បើអ្នកឯងតាំងខ្លួនជាភេរវករហើយ ខ្ញុំនឹងតាមចាប់ខ្លួនអ្នកឯងឲ្យទាល់តែបាន។

ការថ្លែងព្រមានរបស់សម្តេច ហ៊ុន សែន នេះ គឺបន្ទាប់ពី លោក សម រង្សី បានប្រកាសជាផ្លូវការ ការ បង្កើតជាចលនាសង្គ្រោះជាតិ កាលពីថ្ងៃទី២៨មករា ឆ្នាំ២០១៨នេះ។

លោក សម រង្សី បានបង្ហាញពីគោលបំណងក្នុងការបង្កើត ចលនាសង្គ្រោះជាតិ ដោយបង្ហោះជាការផ្សាយផ្ទាល់ វិឌីអូ តាមរយៈបណ្តាញសង្គមថា ការបង្កើតគណបក្សសង្គ្រោះជាតិ គឺគេអាចរំលាយបាន តែ ចលនាសង្គ្រោះជាតិ គេពុំអាចរំលាយបានទេ ព្រោះវាជាព្រលឹង​និងការគាំទ្រចេញពីក្នុងចិត្ត។

សំឡេង លោក​ សម រង្សី៖ ការងារហ្នឹងគឺចលនាសង្គ្រោះជាតិ គឺយើងមានអ្នកចេញមុខ និង អ្នកមិនចេញមុខ យុទ្ធសាស្រ្តយើងត្រូវលាក់អ្នកមិនចេញមុខ​ គណបក្ស​យើងត្រូវគេចងដៃចងជើងជាប់ គណបក្សធ្វើអីកើត តែចលនាសង្គ្រោះជាតិ គឺជាចលនាដែលបង្កើតឡើងដោយគ្មានកាត គ្មានលើកស្លាក អីណា! គឺវាជាការដែលគាំទ្រចេញពីចិត្តដួងព្រលឹង។

រឿង ការបង្កើតចលនាសង្រ្គោះជាតិ ដែលលោកសមរង្ស៊ីដឹកនាំ នេះ  ត្រូវបានលោកកឹមសុខាដែលកំពុងជាប់ឃុំខ្លួន បានបដិសេធមិន គាំទ្រនិងចូលរួមនោះទេ។ ចំណែក មេទ័ពកម្ពុជា ជាច្រើនរូបមានទាំង រដ្ឋមន្ត្រីក្រសួងការពារជាតិបាន គំរាមកំទេច អ្នកធ្វើសកម្មភាពរបស់ចលនាសង្រ្គោះជាតិដោយមិនលើកលែងឡើយ ។ តែអ្នកវិភាគថាជាយុទ្ធសាស្ត្រនយោបាយថ្មីមួយរបស់លោកសមរង្ស៊ី ដែលដាក់សម្ពាធលើ បក្សកាន់អំណាច ឱ្យការចរចានយោបាយឡើងវិញ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

                                                                                                     

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេច ហ៊ុន សែនថា មិនចង់បាត់បង់EBAទេ

សម្ដេច ហ៊ុន សែនថា មិនចង់បាត់បង់EBAទេ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថា កម្ពុជាមិនចង[...]

លោក សម រង្ស៊ីថា ប្រជាធិបតេយ្យអាណត្តិនេះស្ទើដល់កម្រិតសូន្យ តែសម្ដេច ហ៊ុន សែនថាអនុវត្តន៍យ៉ាងល្អ

ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងថា ប្រជាធិបតេយ្យន[...]

គ.ជ.អ.ប បើកកិច្ចប្រជុំពិនិត្យស្ថានភាពកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត