សម្ដេចនាយករដ្ឋហ៊ុនសែន បានព្រមានថា វត្តមានរបស់សម្ដេច ជាប្រមុខរដ្ឋាភិបាលគឺសំខាន់ណាស់ ដែលសម្ដេចថា «បាត់វត្តមានហ៊ុនសែនភ្លាមអន្តរាយប្រទេស»។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ។
សម្ដេចបានបញ្ជាក់ថាវត្តមានរបស់សម្ដេចមិនអាចមានជារៀងរហូតទេ។
សំលេង សម្តេច ហ៊ុន សែន៖
សមាជិកគណៈរដ្ឋមន្ត្រីកម្ពុជា មាននាយករដ្ឋមន្ត្រី មានឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងរដ្ឋលេខាធិការ។ បច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រីមាន៨រូបដោយមានឋានានុក្រមពីឧបនាយករដ្ឋមន្ត្រីទីមួយ។ ដែលឧបនាយករដ្ឋមន្ត្រី ទីមួយនេះ គឺជា នាយករដ្ឋមន្ត្រីស្ដីទី បើអវត្តមានក្នុងប្រទេសរបស់នាយករដ្ឋមន្ត្រី។
សម្ដេចហ៊ុនសែន បានឡើងកាន់តែណែង តាំងពីឆ្នាំ១៩៨៥ហើយ ជាប់ឆ្នោតម្ដងទៀត ធ្វើជាសហនាយករដ្ឋមន្ត្រីទីពីរនៅឆ្នាំ១៩៩៣ ដែលកាលណោះ សម្ដេចក្រុមព្រះជា សហនាយករដ្ឋមន្ត្រីទីមួយ ៕