en     km
en     km

ហ្វីលីពីន៖ស្ត្រីបម្រើតាមផ្ទះម្នាក់ស្លាប់ដោយសារម្ចាស់ផ្ទះចាប់ញាត់ដាក់ក្នុងទូទឹកកក

Share

សាកសពស្ត្រីជនជាតិហ្វីលីពីន ម្នាក់​ដែលជាកម្មករបម្រើតាមផ្ទះ នៅប្រទេសគុយវ៉ែត ត្រូវបានបញ្ជូនមកដល់ប្រទេសហ្វីលីពីននៅថ្ងៃសុក្រនេះ។

តាមសារព័ត៌មាន នៃប្រទេស ហ្វីលីពីន ដែលស្រង់មកចុះផ្សាយដោយ ទីភា្នក់ងារសារព័ត៌មាន AFP សាកសពនាង ជូណា ដេម៉ាហ្វីលីស អាយុ ២៩ ឆ្នាំ ត្រូវបានរកឃើញ នៅក្នុងទូទឹកកកនៅផ្ទះមួយក្នុងប្រទេសគុយវ៉ែត។

តាមប្រភពដដែល ម្ចាស់ផ្ទះ​ នោះគឺប្ដីជាជនជាតិ លីបង់ ហើយប្រពន្ធជាជនជាតិស៊ីរី។

មរណភាពរបស់នាង បាននាំឲ្យការប្រឈមមុខដាក់គ្នាផ្នែកការទូតរវាង ប្រទេសហ្វីលីពីន និង គុយវ៉េតតានតឹងជាខ្លាំង។

រដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ពលរដ្ឋរបស់ខ្លួន បានទៅធ្វើការនៅប្រទេសគុយវ៉េត មាន ២៥២ ពាន់នាក់ ដែលភាគច្រើនពួកគេ ជាស្រ្តីបម្រើការងារតាមផ្ទះ។

ប្រធានាធិបតីហ្វីលីពីនកាលពីសប្តាហ៍មុនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការខ្វះវិធានការការពារ របស់អាជ្ញាធរគុយវ៉ែតដែល លោក ឌុយធើទេ បាននិយាយថា ពលរដ្ឋរបស់ខ្លួនធ្វើការនៅប្រទេសគុយវ៉ែត កាន់តែរងការធ្វើទុកបុកម្នេញ ខ្លាំងឡើង។

លោក ក៏បានអំពាវនាវឲ្យពលរដ្ឋហ្វីលីពីន ដែលធ្វើការងារនៅ ប្រទេសគុយវ៉ែតត្រូវរាយការណ៍ទៅកាន់ស្ថានទូតរបស់ខ្លួនស្ថិតនៅក្នុងប្រទេសនេះ បើមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងលើពួកគេ៕

 

Share

Image
Image
Image