loader

ប្រធានាធិបតីប៉េរ៉ូលាលែងពីតំណែងមុនសភាបោះឆ្នោតទម្លាក់ ករណីពុករលួយ

ប្រធានាធិបតី ប៉េរ៉ូ Pedro Pablo Kuczynski បានសម្រេចលាលែងពីតណែងបន្ទាប់ពីលោក ចូលកាន់តំណែងនេះបាន១៦ខែ។ រឿងអាស្រូវដែលនាំឱ្យលោក អាម៉ាស់ខ្លាំងគឺការចោទលោកពីបទពុករលួយនិងបំពាន់អំណាចរដ្ឋ។

ប្រធានាធិបតីប៉េរ៉ូលោក Pedro Pablo Kuczynski បានលាលែងពីតំណែងកាលពីថ្ងៃពុធ ទី២១មីនា នៅមុនមួយថ្ងៃដែលសភាដ៏មានអំណាចរបស់ប្រទេសនេះ ត្រូវបោះឆ្នោតទម្លាក់លោកករណីពុករលួយ។

តាមបណ្ដាញផ្សាយព័ត៌មាន DW របស់អាល្លឺម៉ង់ ការលាលែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Pedro Pablo Kuczynski ចំពេល សភាបក្សប្រឆាំង បានបញ្ចេញ របាយការណ៍ និងវិដេអូឃ្លីបមួយ បង្ហាញ ក្រុមហ៊ុននិងមិត្តភក្តិលោកនៅក្នុងហ៊ុននោះ បានជួប​លោកដែលក្រុមហ៊ុនទាំងនោះហើយនាំឱ្យលោកមានរឿងអាស្រូវដូចនេះ។

លោក Kuczynski បាននិយាយថា៖« ដោយមិនច​ង់ប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាកនេះ ហើយគេដាក់កំហុសលើខ្ញុំ គឺជម្រើសល្អ មានតែ ការលាលែងពីតំណែង។ ម្យ៉ាងវិញទៀត ខ្ញុំមិនចង់ឱ្យខ្លួនខ្ញុំជាឧបសគ្គធ្វើឱ្យប្រទេសឈឺចាប់ ទើបខ្ញុំជ្រើសរើសដូចនេះ»

តាមប្រភពរបស់​ DW  សភាបានទទួលយកលិខិតសុំលាលែងពីតំណែងរបស់លោក Kuczynski រួចហើយដែលលិខិតនេះ សភាត្រូវយកមកធ្វើការ​អនុម័តនៅថ្ងៃព្រហស្បតិ៍នេះ។ អនុប្រធានាធិបតី Martin Vizcarra អាចនឹងត្រូវដាក់ឱ្យស្បថចូលកាន់តំណែងជំនួស លោកKuczynski ។ លោកKuczynski អាយុ៧៩ឆ្នាំ។ លោកបានបដិសេធចំពោះការចោទប្រកាន់មកលើរូបលោក។ លោកបានចោទវិញថា វីដេអូឃ្លីប នេះ ជាការរៀបចំឡើងដោយក្រុមប្រឆាំង។ តែយ៉ាងនេះក្ដី ផ្ទៃក្នុងបក្សកាន់អំណាច​របស់Kuczynski ក៏មានការមិនចុះសម្រុងគ្នាដែរ។ កាលពីសប្ដាហ៍មុន មានពាក្យចចាមអារ៉ាមថា នឹងមានរដ្ឋប្រហារចេញពីបក្សរបស់លោក បើ លោកមិនព្រមចាកចេញពីតំណែងឱ្យទាន់ពេលវេលាទេនោះ។

នៅក្នុងប្រទេសប៉េរ៉ូ  កម្លាំងបក្សប្រឆាំងហាក់មាន ប្រជាប្រិយ បន្ទាប់ពី លោកKuczynski មានរឿងអាស្រូវដូចនេះ ច្រើនខែមកហើយ។ ឯកសារដែលក្រុមបក្សប្រឆាំងបានបង្ហាញ គឺប្រាក់ ៧៨២លានដុលា្លរ ដែល Kuczynski ពាក់ព័ន្ធនឹងក្រុមហ៊ុនសំណង់ធំមួយរបស់ប្រទេសប្រេស៊ីល។ ស្របពេលនេះដែរ បន្ទាប់ពីបានធ្វើការជម្រះបញ្ជីមកក្រុមហ៊ុន សំណង់ Odebrecht បានទម្លាយឯកសារនេះថា លុយជាង៨០០លានដុល្លារនេះគឺជាកិច្ចសន្យាលើសំណង់ធំៗរបស់រដ្ឋ។តែបែបនេះក្ដី ក្រុមហ៊ុននេះ មិនបានបដិសេធថា លុយនេះជាប់ពាក់ព័ន្ធនឹងលុយផ្ដល់សំណូកនោះទេ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍[...]

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត