en     km
en     km

លោកស្រីប៉ាកគួនហេ​មានទោសជាង៣០ឆ្នាំករណីពុករលួយនិងរំលោភច្បាប់បោះឆ្នោត

Share

កូរ៉េខាងត្បូង៖ តុលាការក្រុងសេអ៊ូល នៅថ្ងៃសុក្រនេះ បានកាត់ទោស លោកស្រី ប៉ាក គួនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូងអោយមានទោស អោយជាត់ទោស ៨ឆ្នាំ ករណីបន្លំមូលនិធីរបស់រដ្ឋ និងរំលោភច្បាប់បោះឆ្នោត។  

តាមទីភ្នាក់ងារសារព័ត៌មាន AP លោកស្រីប៉ាកកំពុងប្រឈមនឹងទោស ២៤ឆ្នាំរួចទៅហើយ ករណីពុករលួយពាក់ព័ន្ធនឹងមិត្តជិតស្និទ្ធម្នាក់របស់លោកស្រីបានបង្កើតមូលនិធីសប្បុរសធម៌ ហើយគាបសង្កត់ជម្រិតក្រុមហ៊ុន ដោយយកអំណាចរបស់លោកស្រីទៅជាប់ពាក់ព័ន្ធ។

តុលាការបានប្រកាសថា ទោស ៨ឆ្នាំបន្ថែមទៀតនេះ គឺ ៦ឆ្នាំពាក់ព័ន្ធនឹងការទទួលប្រាក់របស់រដ្ឋ ២លាន ៦សែនដុល្លារ ដែលជាអំពើខុសច្បាប់ ហើយ ២ឆ្នាំទៀត ករណីរំលោភច្បាប់បោះឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ លោកស្រីប៉ាកពុំត្រូវបាននាំខ្លួនមកស្ដាប់ការប្រកាសសាលក្រមនោះទេ។

លោក ស្រីប៉ាកត្រូវបាន តុលាការរដ្ឋធម្មនុញ្ញដកហូតអំណាចនៅដើម ឆ្នាំ២០១៦ បន្ទាប់ពីផ្ទុះបាតុកម្មប្រឆាំងលោកស្រីនៅពេលពេញ ក្រុងសេអ៊ូល។ ជនពាក់ព័ន្ធនឹងសំណុំរឿងនេះ មានបុគ្គលល្បីៗច្រើនរូប មានអ្នកជំនួញ អ្នកនយោបាយ និង លោកស្រី  Choi Soon-Sil ជាមិត្តជិនស្និទ្ធបំផុតរបស់លោកស្រីដែលនាំអោយមានអាស្រូវនេះកើតឡើង៕

Share

Image
Image
Image