en     km
en     km

ចិនខឹងសម្បានឹងឥណ្ឌាហើយស្នើឲ្យបញ្ឈប់ការគាំទ្រលើតៃវ៉ាន់ជាបន្ទាន់

Share

ក្រុងវ៉ាស៊ីនតោន៖ រដ្ឋបាលទីក្រុងប៉េកាំងហាក់ដូចជាមានកំហឹងយ៉ាងខ្លាំងលើ ទីក្រុងញ៉ូដេលី  បន្ទាប់ពីសមាជិកសភាពីររូបរបស់គណបក្ស Bharatiya Janata Party បានចូលរូមនៅក្នុងពិធីសម្បថក្នុងការចូលកាន់តំណែងប្រធានាធិបតីកោះតៃវ៉ាន់ជាលើកទី ២ របស់លោកស្រី សៃ អ៊ីងវិន ហើយថែមទាំងឆ្លៀតសរសេរសារអបអរសាទរលោកស្រី សៃ ទៀតផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Out Look India។​

សេចក្តីរាយការណ៍មួយរបស់សារព័ត៌មានអន្តរជាតិបានបញ្ជាក់ថា កាលពីថ្ងៃពុធ សមាជិកសភា២ រូប របស់គណបក្ស BJP គឺលោក Meenakshi Lekhi និង Rahul Kaswan គឺត្រូវបានគេឃើញចូលរួមអបអរនៅក្នុងពិធីចូលសម្បថឡើងជាប្រធានាធិបតីនៃកោះតៃវ៉ាន់។

នៅក្នុងពិធីសម្បថរបស់អ្នកស្រីសៃ ចូលកាន់តំណែងជាលើកទី ២ នេះ គេសង្កេតឃើញមានសភា២រូបពីគណបក្ស BJP និង លោក ម៉ៃ ប៊ុមប៉េអូ រដ្ឋមន្រ្តីនៃក្រសួងការបរទេសអាមេរិក ដែលជាភ្ញៀវកិត្តិយសក្នុងចំណោម ៩២ រូបដែលជាភ្ញៀវកិត្តិយសចូលរួមក្នុងពិធីអបអរការកាន់តំណែងជាថ្មីរបស់លោកស្រី សៃ អ៊ិងវិន។

បែបនេះ ហើយទើបចិនបង្ហាញពីកំហឹងខឹងសម្បារទៅលើរដ្ឋាភិបាលឥណ្ឌា តាមរយៈលោក លាវ ពីង ទីប្រឹក្សាសភានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននៅទីក្រុងញ៉ូដេលី ពិនិត្យមើលឥរិយាបថខ្លួនឯង ដោយស្នើឲ្យឥណ្ឌាបញ្ឈប់ការគាំទ្រតៃវ៉ាន់ជាបន្ទាន់។

នៅក្នុងសារលិខិត សរសេរទៅកាន់សមាជិកសភាទាំង ២ រូបនេះ ដោយលើកឡើងថា នេះគឺជាឥរិយាបថខុសធ្ងន់ធ្ងរ មួយដែលសមាជិកសភាទាំង ២ រូបនេះសរសេរសារអបអរលោកស្រី សៃ​ ហើយស្នើឲ្យពិនិត្យនឹងកែប្រែឥរិយាបថបែបនេះជាបន្ទាន់។

សារលិខិតរបស់លោក លាវ ពីង បានរម្លឹកសារជាថ្មីថា៖ «រដ្ឋាភិបាលឥណ្ឌា បានសន្យា និង ប្រកាន់នូវជំនឿយ៉ាងមោះមុតទៅលើគោលនយោបាយចិនតែមួយនេះ គឺចាប់តាំងពីចំណងការទូតរវាងប្រទេសទាំង ២ បានចងឡើងកាលពី ៧០ ឆ្នាំមុន»

លោកលីវបានព្រមានថា“ នេះគឺសញ្ញាមួយដែលខុស” លើសារអបអរសាទរដល់លោកស្រីប្រធានាធិបតី Tsai“ នឹងលើកទឹកចិត្តឱ្យក្រុមបំបែកខ្លួនទាំងនោះដើរទៅរកផ្លូវខុសនិងគ្រោះថ្នាក់ជាទីបំផុត ហើយកំពុងបំផ្លាញសន្តិភាពនិងវិបុលភាពក្នុងតំបន់”

ការពណ៌នាអំពីការឡើងកាន់តំណែងជាប្រធានាធិបតី នេះគឺលោកលីវ ពីងបានបរិយាយថា លោកស្រី សៃ ថាជាមេដឹកនាំដែលត្រូវបានជ្រើសរើសនៅក្នុងខេត្តតៃវ៉ាន់របស់ប្រទេសចិនតែប៉ុណ្ណោះ គឺកោះតៃវ៉ាន់មិនមែនជាកោះឯករាជ្យនោះទេ។ លោក Liu បាននិយាយថាជាអកុសលអាជ្ញាធរដែលដឹកនាំដោយលោកស្រីនៅក្នុងខេត្តតៃវ៉ាន់បានបដិសេធមិនទទួលយកការឯកភាពគ្នាក្នុងឆ្នាំ ១៩៩២ រវាងភាគីទាំងសងខាង​ ដែលលើកឡើងថាកោះតៃវ៉ាន់គឺជាកម្មសិទ្ធិរបស់ប្រទេសចិន ហើយនឹងធ្វើការរួមគ្នាឆ្ពោះទៅរកការបង្រួបបង្រួមជាតិ។

អត្ថបទដោយ៖ សេរីវឌ្ឍនៈ

Share

Image
Image
Image