en     km
en     km

វេណេហ្សូអេឡា៖ បក្សប្រឆាំងត្រៀមធ្វើមាតុភូមិនិវត្តន៍

Share

ទោះបី ជាការចរចា មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាផ្លូវការក៏ដោយ ​ប៉ុន្តែក្រុមគណបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡាដែលនិរទេសខ្លួន បានបង្ហាញក្តីរំពឹងថា ខ្លួននឹងអាចវិលចូលប្រទេសវិញ នៅពេលដ៏ឆាប់ខាងមុខនេះ បើកិច្ចព្រមព្រៀងនយោបាយទូលំទូលាយមួយ ជាមួយបក្សកាន់អំណាច សម្រេចរួមគ្នា នៅសប្តាហ៍ក្រោយនេះ។

ការប្រកាសរបស់ក្រុមគណបក្សប្រឆាំង បានធ្វើឡើងបន្ទាប់ពីបក្សកាន់អំណាចបានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានប្រព្រឹត្តិទៅ ដោយមានការយោគយល់គ្នា ហើយឈានដល់កិច្ចព្រមព្រៀងមួយចំនួន។

តាមតំណាងគណបក្សកាន់អំណាច កិច្ចព្រមព្រៀងជំហានតំបូង គឺនិយាយអំពី សន្តិភាព​និងសុវត្ថិភាពពេញលេញ សម្រាប់ប្រជាជនវេណេហ្សូអេឡា មុនការបោះឆ្នោត មុនថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៨។
តំណាងបក្សកាន់អំណាចរបស់ប្រទេសនេះ បានអះអាងថា ទោះបីជាបក្សប្រឆាំង មិនទាន់ ឯកភាពទាំងស្រុងក្តី ប៉ុន្តែ សម្រាប់បក្សកាន់អំណាច ទទួលស្គាល់ថា ​ចំណុចត្រូវគ្នានេះ គឺត្រូវ ចាត់ទុកថា ជាលទ្ធផលមួយដ៏សំខាន់ឆ្ពោះទៅរក ការឯកភាពជាតិ ខាងនយោបាយ ជាមួយគ្នាឡើងវិញ។ តែស្របពេលនេះ ក្រុមគណបក្សប្រឆាំង មិនបានបង្ហាញថា លទ្ធផលនេះ ត្រូវទទួលស្គាល់ជាផ្លូវការនោះទេ គឺត្រូវរង់ចាំការចរចាមួយលើកទៀតនៅថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ។

ក្រុមគណបក្សប្រឆាំង បង្ហាញសេចក្តីសង្ឃឹមថា បើការចរចាលើកក្រោយនេះ មានលទ្ធផល ទូលំទូលាយជាងនេះ គឺខ្លួនអាចទទួលយកបាន ហើយត្រៀមធ្វើមាតុភូមនិវត្តន៍ទៅប្រទេសវេណេហ្សូអេឡា។

ក្រុមគណបក្សប្រឆាំងនេះ បានភៀសខ្លួន ទៅនៅសហរដ្ឋអាមេរិក និង ប្រទេសជិតខាង នៅពេលដែលប្រធានាធិបតី ម៉ាឌុយរ៉ូ រំលាយសមាជិកសភា របស់ខ្លួនកាលពីខែសីហាឆ្នាំ​២០១៧ ដែលនាំឱ្យមានវិបត្តិនយោបាយដល់ពេលនេះ៕ ប្រភព៖ Bloomberg  Politics

 

 

Share

Image
Image
Image