loader

អង្គការសា​ម៉ា​រី​តាន់​ភឺស​និងអាជ្ញាធរស្រុកមោងឫស្សី​បើក​គម្រោង​ទឹក​ស្អាត​​ជូនពលរដ្ឋ

ខេត្តបាត់ដំបង​៖​ បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​មោងឫស្សី​នឹង​ត្រូវ​បាន​ដោះស្រាយ​ ព្រោះ​អាជ្ញាធរបាន​ប្រកាស​បើក​គម្រោង​ទឹក​ស្អាត​ដែល​ទទួល​ជំនួយ​ពី​អង្គការ​អន្តរជាតិ​មួយ​នឹង​ជួយ​ជីក​អណ្តូងទឹក​យ៉ាងតិច​មួយ​ក្នុង​មួយ​ភូមិ​។​

អភិបាលស្រុកមោងឫស្សី លោក ទេព ហន នៅព្រឹកថ្ងៃទី ១០ ឧសភា ឆ្នំា ២០១៩នេះ បានប្រកាសបើគម្រោងទឹកស្អាតសម្រាប់ប្រជាពលរដ្ឋចំនួន ១៨ ភូមិ និង ៧ ឃុំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រូបភាព៖ តឿម រាត្រី



​អភិបាលស្រុក​មោងឫស្សី​ លោក​ ទេព​ ហន​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១០​ ឧសភា​ ឆ្នាំ​ ២០១៩​នេះ​ បាន​ប្រកាស​បើ​គម្រោង​ទឹក​ស្អាត​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​ ១៨​ ភូមិ​ និង​ ៧​ ឃុំ​ នៅ​ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង។​ គ​ម្រោ​ងទឹកស្អាត​នេះ​ ទទួល​បាន​ជំនួយ​ពី​អង្គការ​សា​ម៉ា​រី​តាន់​ភឺស​ស​ង្រោះ​អន្តជាតិ​ (Samaritan​ Purse)​។​

​លោក​ ទេព​ ហន​ អភិបាល​នៃ​គណ​អភិបាលស្រុក​មោងឫស្សី​ បាន​ថ្លែង​នៅ​កម្មវិធី​ប្រកាស​បើក​គម្រោង​នៅ​ព្រឹក​ថ្ងៃ​ សុក្រ​នេះ​ថា​ គម្រោង​នេះ​មាន​រយៈពេល​បី​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៩​ ដល់​ ឆ្នាំ​ ២០២១​ ដែល​អង្គការ​សា​ម៉ា​រី​តាន់​ភឺស​នឹង​ផ្តល់​ជំនួយ​ក្នុង​ការ​ជីក​អណ្តូង​នៅ​ក្នុងភូមិ​និ​មួយៗ​ ដោយ​ត​បណ្តាញ​ទុយោ​ទឹក​ដល់​ផ្ទះអ្នកភូមិ​។​

ប្រជាពលរដ្ឋចូលរួមកិច្ចប្រជុំប្រកាសទទួលជំនួយអណ្តូងទឹកស្អាតពីអង្គការសាម៉ារីតាន់ភឺសសង្រោះអន្តជាតិ (Samaritan Purse)។ រូបភាព៖ តឿម រាត្រី



​ទោះបី​យ៉ាងណា​ លោក​មិន​អាច​បញ្ជាក់​ថា ​គម្រោង​នេះនឹង​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ប៉ុន្មាន​ ឬ​ ជីក​អណ្តូង​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​ ព្រោះ​ម្ចាស់​ជំនួយ​នឹង​ចុះ​សិក្សា​នៅ​តាម​ភូមិ​និ​មួយៗ​ជាមុនសិន។​

​កាលពី​ថ្ងៃ​ទី​ ៣០​ មេ​សា​ ឆ្នាំ​ ២០១៩​ ក្រុម​អង្គការ​សា​ម៉ា​រី​តាន់​ភឺស​ បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​អ្នក​ភូមិ​ទួល​ព្រំ​២​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ដើម្បី​បង្ហាញ​អំពី​គម្រោង​ទឹក​ស្អាត​នេះ​។​

​ ក្នុង​កិច្ចប្រជុំ​នោះ​ អង្គការ​បាន​ស្នើ៎​ឲ្យ​អ្នក​ភូមិ​ចូលរួម​ថវិកា​ចំនួន​ ២០​ ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​ សម្រាប់​ទិញ​ទុយោ​ត​បណ្តាញ​ចូល​ផ្ទះ​។​​ អ្នកភូមិយ៉ាងតិច ៩០ គ្រួសារ ក្នុងចំណោម ១៨៨ គ្រួសារ បានចូលរួមថវិកា។

ក្រុម​អង្គការ​នេះ​បញ្ជាក់​ថា​ កាលណា​អ្នក​ភូមិ​ចូលរួម​ថវិកា​ខ្លះ​ ពួក​គាត់​នឹង​ចេះ​ថែរក្សា​អណ្តូង​ទឹកឲ្យបាន​ល្អ​ ព្រោះ​មាន​ចំណែក​ថវិកា​របស់​គាត់​៕ អត្ថបទ៖ តឿម រាត្រី

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្ត[...]

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children[...]

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩

កសិករងាកមកដំាផ្សិតចំបើងនៅក្បែរផ្ទះក្រោយទទួលបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត