loader

នំអាកោត្នោត​ឈ្ងុយ​ឆ្ងាញ់​រសជាតិ​គាប់​មាត់​

ភ្នំពេញ​៖​ អ្នកស្រី​ ទឿ​ម​ នី​ម​ ងើប​ពី​ដេក​ពាក់កណ្តាល​អា​ទ្រា​ធ​ធ្វើ​នំអាកោត្នោត​ដែល​ស្រុក​បាត់ដំបង​ល្បី​ថា​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ជាប់ចិត្ត​។​

អ្នកស្រី ទឿម នីម មានវ័យ ៤១ ឆ្នំា រស់នៅភូមិតាកុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រកបរបរធ្វើនំអាកោត្នោត អាចរកចំណូលបានចំនួន ១៥ ម៉ឺនរៀល។ រូបភាព៖ លាន សុខនីន

​រោយ​ដូង​ពីលើ​នំ​ព័ណ៌​លឿងទំ​ខ្ចប់​ស្លឹកចេក​រីក​ឡើង​ប្រេះ​ភាយ​ក្លិន​ឈ្ងុយខ្ទិះ​ដូង​កាត់​ច្រមុះ​ភាយៗ​នេះ​ជា​នំអាកោត្នោត​របស់​ អ្នកស្រី​ ទឿ​ម​ នី​ម​ ដែល​អ្នកស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ល្បី​តៗ​គ្នា​ថា​ មានរសជាតិ​ឈ្ងុយ​​ឆ្ងាញ់​គាប់​មាត់​ បើ​ចង់​ទិញ​ត្រូវ​ងើប​តាំងពី​ម៉ោង​ ៣​ ម៉ោង​ ៤​ ទាប​ភ្លឺ​ ទើប​អាច​បាន​បរិភោគ​។​

​អ្នកស្រី​ ទឿ​ម​ នី​ម​ មាន​វ័យ​ ៤១​ ឆ្នាំ​ រស់នៅ​ភូមិ​តា​កុក​២​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ បាន​ប្រកប​របរ​ធ្វើ​នំអាកោត្នោត​ ត​ពី​ជីដូន​របស់​គាត់​។​ របរ​ធ្វើ​នំ​នេះ​គ្រាន់តែ​ជា​មុខ​របរ​បន្ថែម​ ក្រៅពី​ទំនេរ​ពី​ការ​ធ្វើស្រែ​ចំការ​ប៉ុណ្ណោះ​។​

​អ្នកស្រី​ នី​ម​ រៀបរាប់​ថា​ អ្នកស្រី​ ភ្ញាក់ពីដេក​នៅ​ម៉ោង​ ១២​ យប់​ជា​រាងរាល់ថ្ងៃ​ ដើម្បី​ធ្វើ​នំអាកោត្នោត​ រហូត​ដល់​ម៉ោង​ ៣​ ទាប​ភ្លឺ​ ត្រូវ​យកនំ​ទៅ​លក់​នៅ​ឯ​ផ្សារ​មោង​ ខេត្តបាត់ដំបង​។​

​ក្នុង​មួយ​ថ្ងៃ​ អ្នកស្រី​ ធ្វើ​នំអាកោត្នោត​អស់​អង្ករ​ចំនួន​ ៥០​ កំប៉ុង​ លាយ​ជាមួយ​ត្នោត​ទុំ​ចំនួន​ ១៤​ ទៅ​ ១៥​ ផ្លែ​ធំៗ​ និង​ដូងទុំ​យ៉ាងតិច​ចំនួន​ ៤​ ផ្លែ​។​ អង្ករ​ ៥០​ កំប៉ុង​ធ្វើ​នំអាកោត្នោត​ បាន​យ៉ាងតិច​ ៣២៥​ នំ​។​ អ្នកស្រី​អាច​រក​ប្រាក់​ចំណូល​ ១៥​ ម៉ឺន​រៀល​ក្នុង​ថ្ងៃ​ពីរ​បរ​នេះ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្ត[...]

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children[...]

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩

កសិករងាកមកដំាផ្សិតចំបើងនៅក្បែរផ្ទះក្រោយទទួលបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត