en     km
en     km

វង់តន្ត្រីកូរ៉េខាងជើងទៅដល់កូរ៉េខាងត្បូងបានស្វាគមន៍ដោយក្រុមបាតុកររាប់រយនាក់

Share

គ្រាន់តែនាវាដឹកក្រុមតន្ត្រីទៅដល់កំពង់ផែភ្លាម ស្រាប់តែក្រុមបាតុកររាប់រយបានទៅដល់ដែរ ដោយពួកគេសម្ដែងការតវ៉ា បង្ខំឱ្យវង់តន្ត្រីមានគ្នា ១៤០នាក់នេះត្រឡប់ទៅវិញ ទោះបីជាមានហ្វូងមនុស្សជាច្រើនទៀតសាទរវត្តមានរបស់ក្រុមតន្តី្រមកពីប្រទេសកុម្មុយនីស្ដក៏ដោយ។

តាមបណ្ដាញផ្សាយព័ត៌មានABCនេះ ជាលើកដំបូងហើយនៅរយៈពេល ១៦ឆ្នាំមកនេះ ដែលកូរ៉េខាងជើងយល់ព្រមឱ្យពលរដ្ឋរបស់ខ្លួនទៅកាន់កូរ៉េខាងត្បូង។

ក្រុមតន្ត្រីនេះ ត្រូវសម្ដែងសិល្បៈវប្បធម៌ចម្រុះជាមួយក្រុមតន្ត្រីកូរ៉េខាងត្បូងដែលមានសាច់ឈាមនឹងគ្នាតែបែកបាក់គ្នាដោយសង្រ្គាមស៊ីវិលនៅឆ្នាំ ១៩៥៣។ ពួកគេទៅប្រទេសកូរ៉េខាងត្បូង ដើម្បីសម្ដែងសិល្បៈអបអរសាទរព្រឹត្តិការណ៍អូឡំពិកអន្តរជាតិ រដូវរងាដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ។

ពួកបាតុករដែលជាអ្នកប្រកាន់ស្ដាំនិយមបានលើករូប លោក គីម ជុងអ៊ុន ដោយស្រែកថា ជាមេដឹកនាំមួយ បង្កគ្រោះអាសន្នដល់ប្រទេសជាតិ។ តែក្រុមប៉ូលិសបង្ក្រាបកុបកម្មបានការពារយ៉ាងរឹងមាំសុវត្ថិភាពរបស់វង់តន្ត្រីកូរ៉េខាងជើង។

នៅពេលដែលព្រឹត្តិការណ៍អូឡំពិចអន្តរជាតិរដូវរងារប្រព្រឹត្តទៅនេះ  គឺ ទាំងអាមេរិក និងកូរ៉េខាងជើងហាក់បន្ថយភាពតានតឹងដាក់គ្នាតែប្រទេសទាំងពីរតែប្រើសង្រ្គាមវោហាសាស្ត្រវាយប្រហារនិងគ្នានៅឡើយ៕

Share

Image
Image
Image