en     km
en     km

គ.ជ.ប៖គួរឱ្យកត់សម្គាល់ វត្តមានស្រ្តីក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត២០១៧ មានច្រើនជាងបុរស

Share

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី០៦ នឹងចាប់ផ្តើមទ្បើងនាថ្ងៃទី២៩ កក្កដា ឆ្នំា២០១៨ខាងមុខនេះ។ ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនាឆ្នំា២០១៨នេះ គ.ជ.ប បង្ហាញថាវត្តមានស្រ្តីក្នុងបញ្ជីបោះឆ្នោតឆ្នំា២០១៧ មានស្រ្តីរហូតដល់ជាង៥៣%បើធៀបនឹងបរុស។

លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!

នាពេលចុងក្រោយនេះគេសង្កេតឃើញថាស្រ្តីបានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមប្រទ្បូកនៅក្នុងវិស័យនយោបាយ។ នៅក្នុងនោះមិន ថា ស្រ្តីដែលឈរជាបេក្ខជនក្រមប្រឹក្សាឃុំ សង្កាត់ ឬស្រ្តីដែលមានមុខតំណែងនៅក្នុងជួររាជរដ្ឋាភិបាលនោះទេ គឺគេសង្កេតឃើញមានការកើន

ទ្បើងគួរឱ្យកត់សម្គាល់នៅក្នុងការចុះឈ្មោះបោះឆ្នោត។

តាមរយៈការចុះឈ្មោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនាឆ្នំា២០១៨នេះ ស្រ្តីរហូតដល់ ៤លាន ៤៧០ពាន់ ៨៦៤នាក់ គិតជាភាគរយ មានរហូតដល់ ៥៣,៣៥ % ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ សរុបចំនួន ៨លាន ៣៨០ពាន់ ២១៧នាក់។

ពាក់ព័ន្ធនឹងវត្តមានរបស់ស្រ្តីដែលបានចុះឈ្មោះបោះឆ្នោតច្រើនជាងបុរសនេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានលើកទ្បើង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នំា២០១៧ កាលពីព្រឹក ថ្ងៃទី ២៤ មករា ឆ្នំា២០១៨នេះ ថា ក្នុងបញ្ជីបោះឆ្នោតតំាងពីអាណត្តិមុនរហូតមកដល់ពេលនេះស្រ្តីនៅតែនំាមុខក្នុងការចុះឈ្មោះបោះឆ្នោតច្រើនជាងបុរស។

លោក ទេព នីថា ពន្យល់ពីមូលហេតុដែលមានស្រ្តីចុះឈ្មោះច្រើនជាងបុរសយ៉ាងដូច្នេះថា៖ «អាចនិយាយថានេះជាសន្ទស្សន៍របស់ស្រ្តីក្នុងសង្គមយើងទីមួយ ហើយទីពីរក៏បង្ហាញអំពីការយកចិត្តទុកដាក់របស់ស្រ្តីក្នុងដែលចូលរួមក្នុងការបោះឆ្នោត។ ដោយទ្បែកពីគ.ជ.ប ឬពីស្ថាប័នពាក់ព័ន្ធដូចជាគណបក្សនយោបាយអីហ្នឹងយើងបានលើកទឹកចិត្តឱ្យគាត់ចូលរួមចុះឈ្មោះបោះឆ្នោត ឱ្យគាត់ចូលរួមបោះឆ្នោត យើងផ្តល់អាទិភាពទាក់ទងទៅនឹងការដែលគាត់ចង់ចូលរួមធ្វើការងារ ឬក៏ ដាក់ពាក្យធ្វើការជាមន្រ្តីរៀបចំការបោះឆ្នោតតាមការបោះឆ្នោតនីមួយៗ»

ឆ្លើយតបនឹងការលើកទ្បើងនេះ មន្រ្តីទទួលបន្ទុកផ្នែកស្រ្តីនៃអង្គការខុមហ្រ្វែល អ្នកស្រីសឿន កេតសិរីលក្ខណ៍ សាទរដែលមានស្រ្តីកាន់តែច្រើនចូលរួមចុះឈ្មោះបោះឆ្នោត។ មន្រ្តីអង្គការខុមហ្វ្រែលរូបនេះបន្តថា ពីមួយអាណត្តិទៅមួយអាណត្តិ ចំនួនស្រ្តីចូលរួមចុះឈ្មោះបោះឆ្នោត និងការទៅបោះឆ្នោតគឺមានការកើនទ្បើងពីមួយអាណត្តិទៅមួយអាណត្តិ​។

អ្នកស្រី សិរីលក្ខណ៍ បន្តថាស្រ្តីនៅតែសកម្មក្នុងការចួលរួមនៅក្នុងវិស័យនយោបាយទោះបីស្ថានភាពនយោបាយមានការប្រែប្រួលក៏ដោយ។

អ្នកស្រី សិរីលក្ខណ៍ ៖«ចំនួននេះយើងឃើញថាអត់មានធ្លាក់ចុះទេ មានតែកើនពីមួយអាណត្តិទៅមួយអាណត្តិយើងពិតជាមានការកោតសរសើរដល់ស្រ្តីដែលជាអ្នកបោះឆ្នោតដែលគាត់នៅតែបន្តការចូលរួមសកម្ម។ ឆ្នំា២០១៨នេះហើយស្រ្តីគាត់ចាប់ផ្តើមយល់ដឹងពីសិទ្ធិរបស់គាត់ គាត់មិនអាចនៅតែរៀន ឬក៏នៅផ្ទះ​ទៅធ្វើការតែចូលរួមសកម្មក្នុងកិច្ចការបោះឆ្នោតដែលជាដំណើរការមួយក្នុងដំណើប្រជាធិបតេយ្យនៅកម្ពុជាទោះបីស្ថានភាពនយោបាយបែបណាក៏ដោយស្រ្តីមិនបោះបង់ឱកាសរបស់ខ្លួនក្នុងការជ្រើសរើសតំណាងដែលខ្លួនពេញចិត្តនោះទេ»

គួរជម្រាបថាអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ជ្រើសតំាងតំណាងរាស្រ្តនាឆ្នំា២០១៨ មានចំនួនសរុប ៨លាន ៣៨០ពាន់ ២១៧នាក់ គិតជាភាគរយ ៨៤,៨០% បើបៀបធៀប ទៅនឹងចំនួនប៉ាន់ស្មានអ្នកមានអាយុចាប់ពី ១៨ឆ្នាំទ្បើងទៅ មានចំនួន ៩លាន ៨៨២ពាន់ ៧៤៦នាក់។ ក្នុងនោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នំា២០១៧ ជាស្រ្តី មានចំនួន ៤លាន ៤៧០ពាន់ ៨៦៤នាក់ គិតជាភាគរយ មានរហូតដល់ ៥៣,៣៥ %។

ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី០៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៨៕

Share

Image
Image
Image