en     km
en     km

អជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន៖ ការប្រើប្រាស់បារីអេឡិចត្រូនិកអាចឈានទៅរកការសេពគ្រឿងញៀន

Share

ភ្នំពេញ៖ ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លឹម តុងហួត ព្រួយបារម្មណ៍ជាខ្លាំងចំពោះបណ្តាអ្នកប្រើប្រាស់បារីអេឡិចទ្រូនិកទាំងឡាយ ដោយលោកថាពួកគេអាចឈានដល់ការប្រើប្រាស់គ្រឿងញៀន។ លោកបានសម្តែងក្តីបារម្មណ៍នេះខណៈដែលអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) រកឃើញថាការផ្សព្វផ្សាយបារីអេឡិចត្រូនិច ឬផលិតផល អេចឈ៍ ធី ភី(HTPs) មានការកើនឡើងយ៉ាងគំហុកតាមរយៈការដាក់លក់លើប្រព័ន្ធផ្សព្វផ្សាយនានា។​​

រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល…..

បើទោះបីជាកន្លងមកអាជ្ញារធរ និងស្ថាប័នពាក់ព័ន្ធបានអនុវត្តគោលការណ៍ និងចុះបង្រ្កាបអ្នកប្រើប្រាស់ផលិតផលបារីអេឡិចត្រូនិកយ៉ាងណាក៏ដោយ គេនៅតែសង្គេតឃើញថាបច្ចប្បន្នការប្រើប្រាស់បារីអេឡិចត្រូនិក ឬផលិតផល អេចឈ៍ ធី ភី(HTPs) កំពុងតែពេញនិយមក្នុងស្រទាប់យុវវ័យមួយចំនួន។ ការដែលពេញនិយមនេះព្រោះពួកគេយល់ច្រឡំថាផលិតផលទាំងនេះអាចជួយឱ្យពួកគេផ្តាច់បារី និងធ្វើឱ្យមានអារម្មណ៍ល្អពេលប្រើប្រាស់ ហើយថែមទាំងត្រូវបានអ្នកប្រើប្រាស់ខ្លះយល់ថាមិនមានសារធាតុប៉ះពាល់ខ្លាំងនោះទេ។ ផ្ទុយពីទៅវិញ CMH សិក្សាឃើញថារាល់ផលិតផលបារីអេឡិចត្រូនិកគឺសុទ្ធតែមានសារធាតុប៉ះពាល់សុខភាពអ្នកប្រើប្រាស់និងគ្រោះថ្នាក់បំផុត ដោយ​សារ​ផលិតផលទាំងនេះផ្ទុកជាតិនីកូទីនដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំងជាពិសេសចំពោះយុវជននិងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតីរបស់កុមារផងដែរ។

ចំណុចទាំងនេះហើយទើបបង្កឱ្យប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យល់ថាថាការប្រើប្រាស់បារីអេឡិចត្រូនិកដែលមានផ្ទុកសារធាតុញៀនអាចធ្វើឱ្យអ្នកជក់ប្រឈមនឹងការសេពគ្រឿងញៀន។ បញ្ហាទាំងនេះកំពុងស្ថិតក្រោមការព្រួយបារម្មណ៍ចំពោះអាជ្ញាធរដែលធ្វើការលើរឿងនេះ។

ឧត្តមសេនីយ៍ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឧត្តមសេនីយ៍ លឹម តុងហួត៖ «ការជក់ហ្នឹងគឺអាជ្ញាធរគ្រឿងញៀនព្រួយបារម្មណ៍មែនទែន គឺការដាក់សារធតុញៀនចូលទៅក្នុងផលិតផលអស់ហ្នឹង(បារីអេឡិចត្រនិក) បាទដែលធ្វើឱ្យសិស្សវង្វេងចឹងណាស់ ចឹងទេដែលយើងបារម្មណ៍រឿងហ្នឹង អីចឹងហើយបើគ្រាន់តែការជក់បារីគ្រាន់តែញៀនបារីវាអត់បញ្ហាទេ បញ្ហាតែសួតបញ្ហាសុខភាពហ្នឹងវាកាត់បន្ថយទេ ប៉ុន្តែបើធាតុផ្សំរបស់វាហ្នឹងឈ្មួញដាក់គ្រឿងញៀនចូលវាទៅជាញៀនគ្រឿងញៀន បាទចឹងបានថាការប្រើប្រាស់បារីអេឡិចត្រូនិកគឺជាច្រកចូលទៅការប្រើប្រាស់គ្រឿងញៀន»។

ដើម្បីដោះស្រាយបញ្ហាទាំងនេះលោកបន្ថែមថាអជ្ញាធរនឹងអនុវត្តនូវគោលការទប់ស្កាត់ ដូចជាចុះត្រួតពិនិត្យតាមតំបន់ផ្សេងៗដូចជា សាលារៀន សួនច្បារ និងឃ្លាំមើលការនាំចូលផលិតផលបារីអេឡិកទាំអអស់នៅតាមច្រកព្រំដែន។ យ៉ាងណាមិញលោកស្នើឱ្យអាណាព្យាបាលទាំងអស់ត្រូវដើរតួជាអជ្ញាធរក្នុងគ្រួសារដើម្បីរំដោះកូនចេញពីការប្រើ​ប្រាស់បារីអេឡិចត្រូនិកនេះផងដែរ។

ឧត្តមសេនីយ៍ លឹម តុងហួត៖ «បញ្ហាដែលកើតហ្នឹងគាត់យល់ថាជាបញ្ហាកើតឡើងក្នុងគ្រួសាររបស់គាត់ ចឹងហើយគាត់ជាអជ្ញាធរ ជាអជ្ញាធរមិច គាត់មានកាតព្វកិច្ចមួយគាត់ធ្វើការណែនាំដល់កូនចៅរបស់គាត់ ទីពីរផ្តល់កិច្ចសហការណ៍ជាមួយសាលា ទីបីផ្តល់កិច្ចសហការណ៍ជាមួយអជ្ញាធរមូលដ្ឋានដើម្បីរកវិធីជួយគាត់បានទាន់ពេលថាការប្រើប្រាស់បារីអេឡិចត្រូនិកហ្នឹងវាញៀនទៅលើប្រភេទអីវាហ្នឹងអាចញៀនចឹងហើយបានហាមឃាត់»។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តាមការអង្កេតត្រួតពិនិត្យជាប្រចាំរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) បានបង្ហាញក្នុងសិក្ខាសាលា ស្ដីពីបារីអេឡិចត្រូនិកនៅរាជធានីភ្នំពេញ ថាគិតត្រឹម៦ខែចុងក្រោយនេះ ការលក់និងផ្សព្វផ្សាយបារីអេឡិចត្រូនិកឬវេប បានកើនឡើង៣ដងបើធៀបនឹងខែធ្នូ ឆ្នាំ២០២១ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានចុះចាប់ និងធ្វើកិច្ចសន្យាកន្លងមកក៏ដោយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង