en     km
en     km

ស្រ្តីជនជាតិម៉ារុកសម្លាប់សង្សារខ្លួនឯងចំអិនជាម្ហូប

Share

បរទេស៖ ស្រ្តីជនជាតិម៉ារុកម្នាក់រស់នៅប្រទេសអារ៉ាប់រួមត្រូវបានសមត្ថកិច្ចចោទប្រកាន់ថា បានសម្លាប់មិត្តប្រុសរបស់ខ្លួនយកមកចំអិនជាម្ហូប។ នេះបើតាមការចុះផ្សាយរបស់បណ្តាញផ្សាយព័ត៌មាន BBC។

ស្រ្តីរូបនេះបានប្រកែកមុខសមត្ថកិច្ចថា ខ្លួនមិនមែនជាអ្នកសម្លាប់មិត្តប្រុសនោះទេ ដោយនាងចោទប្រកាន់ទៅលើសារព័ត៌មានថាចុះផ្សាយរឿងមិនពិត។

យ៉ាងណាក៏ដោយសំណុំរឿងនេះ ត្រូវបានសមត្ថកិច្ចស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីរកឃើញសាច់សាកសពដែលត្រូវបានគេកិនជាបំនែក នៅក្នុងម៉ាស៊ីនកិនសាច់។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពនេះត្រូវបានគេសម្លាប់ប្រហែល ៣ ខែ មកហើយ។

សមត្ថកិច្ចបានស៊ើបអង្កេតជីវប្រវត្តិរបស់សាកសពបុរសជាជនរងគ្រោះ ហើយរកឃើញថា បុរសម្នាក់នេះគឺជាមិត្តប្រុសរបស់ស្រីជាជនសង្ស័យដែលមានទំនាក់ទំនងស្នេហាជាង ៧ ឆ្នាំមកហើយ។ សមត្ថកិច្ចសង្ស័យថា ជនសង្ស័យសម្លាប់បុរសជាសង្សារព្រោះដឹងថា បុរសជាសង្សារមានគម្រោងរៀបការជាមួយនារីម៉ារុកផ្សេងទៀត។

សូមបញ្ជាក់ថា សមត្ថកិច្ចរកឃើញធ្មេញសាកសពនៅក្នុងម៉ាស៊ីនកិនសាច់ ដោយមានមន្ទិលសង្ស័យ សមត្ថកិច្ចក៏យកសាច់សាកសពមកពិនិត្យ DNA  ទើបដឹងថា នោះគឺជាសាកសពបុរសជាជនរងគ្រោះមែន ហើយបច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃាត់ខ្លួនទុកជាបណ្តោះអាសន្ន៕

 

Share

Image
Image
Image