en     km
en     km

បាត់ដំបង៖កសិករប្រើជីធម្មជាតិលើដំណាំផ្តើមគិតគូរសុខភាពជាចម្បង

Share

បាត់ដំបង៖ លោក រឿម រឿប​ កសិករមួយរូបរស់នៅក្នុងស្រែអូរ ឃុំកកោះ ស្រុងមោងឫស្សី ខេត្តបាត់ដំបងឱ្យដឹងថា លោកបានប្រើជីធម្មជាតិដូចជា ជីលាមកគោ និងជីកំប៉ុសលើដំណាំរួមផ្សំរបស់លោក ព្រោះជីធម្មជាតិទាំងនេះមិនប៉ះពាល់សុខភាពអ្នកទទួលទាន។

កសិករកំពុងដាក់ជីលាមកគោតាមគល់ដំណាំ។

ជាងនេះទៀតលោកបន្ថែមថា ការប្រើជីធម្មជាតិមិនធ្វើឱ្យដីខូចគុណភាពឡើយ ចំណែកដំណាំវិញក៏មានរស់ជាតិឆ្ងាញ់ជាងដំណាំដែលប្រើជីគីមី។

លោកឱ្យដឹងទៀតថា ការប្រើប្រាស់ថ្នាំគីមីលើដំណាំបង្កផលប៉ះពាល់ខ្លាំងណាស់ ដល់សុខភាពអ្នកទទួលទាន បំផ្លាញប្រភពទឹកប្រើប្រាស់ អាចប៉ះពាល់ដល់ជីវចម្រុះក្នុងដីនិងក្នុងទឹក ធ្វើឱ្យដីឆាប់សឹករេចរឹលអស់ជីវជាតិជាដើម។

ដំណាំរួមផ្សំរបស់កសិករ រឿម រឿប ។

កសិកររូបនេះបន្តថា ការប្រើជីគីមីបាញ់លើដំណាំបើសិនជាមិនប្រុងប្រយ័ត្នឬការពារខ្លួនឱ្យបានត្រឹមត្រូវនោះទេ នោះអាចធ្វើឱ្យជាតិថ្នាំជ្រៀបចូលរាង្គកាយធ្ងន់ធ្ងរអាចបាត់បង់ជីវិតផងដែរ។

សព្វថ្ងៃលោកបានប្រើជីធម្មជាតិលើដំណាំដូចជា ត្រសក់ស្រូវ ល្ពៅ ននោង និងដើមឈើហូបផ្លែជាច្រើនទៀត។

លោកសូមអំពាវនាវដល់កសិករគួរប្រើប្រាស់ជីធម្មជាតិជំនួសថ្នាំគីមីព្រោះបានទទួលប្រយោជន៍ទាំងសុខភាព រក្សាបរិស្ថាន កាត់បន្ថយការចំណាយប្រាក់ទិញថ្នាំគីមីផងដែរ ៕

អត្ថបទខ្លីសរសេរដោយ  រឿប ស្រីម៉េត  យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image