loader

ក្រសួងអប់រំចេញវិធានការទប់ស្កាត់ ភាពមិនប្រក្រតីក្នុងថ្ងៃទិវាបុណ្យក្តីស្រឡាញ់(១៤កុម្ភៈ)​

ក្រុងភ្នំពេញ៖ ក្រសួងអប់រំបានដាក់ចេញនូវវិធានការចំនួន ៤ ចំណុច ដើម្បីទបស្កាត់សកម្មភាពមិនប្រក្រតីក្នុងថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជននានា។

ការណ៍នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន បានសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៤ ខែ កុម្ភះដែលជាទិវា បុណ្យនៃក្តីស្រឡាញ់នេះ ឬ ភាសាអង់គ្លេស  (Valentine’s Day)​ សិស្សនិស្សិតមួយចំនួនបែរជាយល់ច្រលំថា វាគឺជាថ្ងៃបុណ្យសង្សារ ឬជា ថ្ងៃណាត់ជួបគូស្នេហ៍ទៅវិញ។

លោកបានបន្តទៀតថា យុវវ័យមានការភ្លើតភ្លើនសប្បាយ ភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រាសចាកប្រពៃណី វប្បធម៌ដ៏ផូរផង់របស់ជាតិ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរលង់ណាស់មកហើយ។

ក្នុងន័យនេះ ក្រសួងបានដាក់នូវវិធានការ៤ ចំនុច ដោយធ្វើការណែនាំដល់គ្រឹះស្ថានសិក្សា សាធារណៈ និង ឯកជនចំនួន ៤ ចំនុច ដូចខាងក្រោម៖

១៖ ត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្ដីស្រលាញ់ (Valentine’s Day)។

២៖ ត្រូវពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃ ក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឹងម៉ាក់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្ដមាន របស់សិស្សានុសិស្សជាប្រចាំ។

៣៖ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្ដសកម្មភាព «មិត្ដអប់រំមិត្ដ»។

៤៖ ត្រូវធ្វើការទំនាក់ទំនងជិតស្និទ្ធ ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្ដដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា។

រដ្ឋមន្ដ្រីក្រសួងអប់រំ សង្ឃឹម និងជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់លោក-លោកស្រី ក្នុងការយកចិត្តទុកដាក់អនុវត្ដសេចក្ដីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់»៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត