en     km
en     km

កម្ពុជា-ឡាវ ពង្រីកបន្ថែមការធ្វើពាណិជ្ជកម្មជាមួយគ្នាលើវិស័យមួយចំនួន

Share

(វៀងច័ន្ទ)៖ដើម្បីទាញយកអត្ថប្រយោជន៍អតិបរមាពីការធ្វើសមាហរណកម្មក្នុងតំបន់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឡាវ នៅមានកម្រិតនៅឡើយ ភាគីទាំងពីរបានយល់ព្រមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងវិស័យដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នាពេលកន្លងមកឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

នេះបើតាមឱ្យដឹងនៅក្នុងវេទិកាធុរកិច្ចឡាវ-កម្ពុជា ដែលរៀបចំឡើងនៅរាជធានីវៀងចន្ទ កាលពីថ្ងៃរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨ ដែលគេហទំព័រក្រសួងពាណិជ្ជកម្មបានចុះផ្សាយនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៨នេះ។

តាមគេហទំព័រដដែលនេះ កម្ពុជា និងឡាវ ដែលទើបបានជួបពិភាក្សាគ្នាកាលពីម្សិលមិញនេះ  ក្រោយពីដែលលភាគីកម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិ   ​ ជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានជម្រាបជូនប្រមុខពាណិជ្ជកម្ម និងវិស័យឯកជននៃប្រទេសឡាវ អំពីគោលនយោ បាយបើកចំហរ និងគោលនយោ បាយគាំពារវិនិយោគរបស់កម្ពុជា ដែលមានលក្ខណៈបត់បែន និងអំណោយផលខ្ពស់ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស អាចជួយអ្នកវិនិយោគិនបង្កើតប្រាក់ចំណេញក្នុងរយៈពេលយូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ ក៏បានស្នើឱ្យភាគីឡាវ ជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគឆ្លងកាត់ព្រំដែន ព្រមទាំងបានជំរុញវិស័យឯកជនប្រទេសទាំងពីរ បង្កើនកិច្ចសហការទ្វេដង ដើម្បីទាញយកអត្ថប្រយោជន៍អតិបរមាពីការធ្វើសមាហរណកម្មក្នុងតំបន់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឡាវ នៅមានកម្រិតនៅឡើយ គឺបានកើនឡើងតិចតួច ពីទឹកប្រាក់ ២៥,៦២លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ២៧,២៥លានដុល្លារ នៅឆ្នាំ២០១៧។

ឮលោកស្រី ខែមម៉ានី ភូលសេនា (Khemmani Pholsena) រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ បានសម្តែងការគាំទ្រ និងឯកភាពជាមួយសំណើរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងបានស្នើសុំភាគីកម្ពុជា ជាពិសេសវិស័យឯកជនបន្តជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងប្រទេសឡាវ។

បន្ថែមលើនោះ លោកស្រីក៏បានស្នើឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបណ្តាញអគ្គិសនីថែមទៀត ជាពិសេសតំបន់នៅជាប់ព្រំដែនផ្លូវគោក ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

សូមជម្រាបថា វេទិកាធុរកិច្ចឡាវ-កម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជានៅលើទឹកដីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងវិស័យដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នាពេលកន្លងមកឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

Share

Image
Image
Image