en     km
en     km

ស្រ្តីខ្មែរឥស្លាមឃុំបឹងចេះដេរសំណាញ់លក់រកកម្រៃបន្ថែមផ្គត់ផ្គង់គ្រួសារ

Share

កំពង់ធំ៖ ស្រ្តីមេផ្ទះ និងយុវតីខ្មែរឥស្លាម រស់នៅក្នុងភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រមាណ ៥០គ្រួសារ មានជំនាញដេរសំណាញ់លក់ តាមការកាម៉ុងរបស់ម៉ូយនៅតាមខេត្ត។

ស្រ្តីខ្មែរឥស្លាមភូមិដូនប៉ែនដេរសំណាញ់លក់ពេលទំនេរការងារផ្ទះ និងការសិក្សា។ រូបភាព យូ កទី យុវជនខេត្តកំពង់ធំ

ស្រ្តីទាំងនេះឆ្លៀតពេលដេរសំណាញ់លក់នៅពេលទំនេរពីការងារផ្ទះ និងការសិក្សា។ស្រ្តីមេផ្ទះមួយរូបបានប្រាប់ថា សំណាញ់មួយអាចដេររួចក្នុងរយៈ ២ ទៅ ៤ថ្ងៃ គឺតាមពេលទំនេរច្រើនឬតិច។

ការដេរសំណាញ់លក់នេះអាចរកប្រាក់ម្រៃផ្គត់ផ្គង់គ្រួសារបាន។ រូបភាព យូ កទី យុវជនខេត្តកំពង់ធំ

ចំណែកកម្រៃវិញទទួលបានពី១២ ០០០រៀល ទៅ ២០ ០០០រៀលក្នុងមួយសំណាញ់។ការងារដេរសំណាញ់នេះ ជាមុខរបរបន្ទាប់បន្សំអាចជួយរកប្រាក់ចំណូលបាន ដោយមិនពឹងលើកម្លាំងប្តីទាំងស្រុង។

ពួកគេដេរសំណាញ់ក្រោមផ្ទះ ហើយជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។ រូបភាព យូ កទី យុវជនខេត្តកំពង់ធំ

ចំណែកយុវតីមួយរូបប្រាប់ថា នាងអាចយកប្រាក់ពីការដេរសំណាញ់នេះទៅផ្គត់ផ្គង់ការសិក្សារបស់ខ្លួនបាន ដោយមិនចាំបាច់ពឹងលើឳពុកម្តាយ។ យុវតីរូបនេះបន្តថា នាងចេះដេរសំណាញ់នេះពីឳពុកម្តាយរបស់នាង៕

Share

Image
Image
Image