កំពង់ធំ៖ កាលពីពេលថ្មីៗនេះ អង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា(ccsp) បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពីការពង្រឹងសមត្ថភាពអ្នកដឹកនាំសហគម៍ ដែលមានការចូលរួមពីយុវជនចំនួនជិត ២៦នាក់ មកពីឃុំបឹង បារាយណ៍ ឈូកខ្សាច់ និងឃុំបល្លង្គ័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាស្រុកបារាយណ៍។
យុវជន ឆាយ សារីម នៅឃុំបឹងដែលបានចូលរួមវគ្គសិក្សានេះបង្ហាញពីចំណាប់អារម្មណ៍ថា ខ្លួនមានសេចក្តីរីករាយពេលទទួលបានចំណេះដឹងទាក់ទងពីដំណើរការនៃការពង្រឹងសមត្ថភាពអ្នកដឹកនាំសហគមន៍។ ជាងនេះទៀតយុវជនទាំងអស់រីករាយពេលខ្លួនមានសមត្ថភាពយល់ដឹងពីអភិបាលកិច្ច និងបព្ហាដែលកើតមាននៅក្នុងសង្គម។
សូមបញ្ជាក់ថា គោលបំណងនៃការបណ្តុះបណ្តាលនេះ គឺចង់បង្ហាញអ្នកចូលរួមមានចំនេះដឹង ជំនួញ ឥរិយាបថ និងមានទំនុកចិត្តតាមរយៈការសិក្សាអំពី អភិបាលកិច្ចល្អ ភាពជាអ្នកដឹកនាំ គណនេយ្យភាពសង្គម ការចូលរួមរបស់ប្រជាពលរដ្ឋ ការប្រាស្រ័យទាក់ទង ការនិយាយជាសាធារណៈ និងការរៀបចំកិច្ចប្រជុំប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនគុណភាពការងាររបស់អ្នកចូលរួមនិងការផ្តល់សេវាសាធារណៈល្អប្រសើរ៕
អត្ថបទខ្លីសរសេរដោយ ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។