en     km
en     km

អង្គការ HEDC រៀបចំសិក្ខាសាលាចែករំលែកវិធីសាស្រ្តអប់រំកូនឱ្យឆ្លាតវៃ

Share

ភ្នំពេញ៖​ ​កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថ្មីៗនេះ អង្គការ HEDC អន្តរជាតិ បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ«វិធីសាស្រ្តដ៏ឆ្លាតវៃក្នុងការអប់រំបុត្រធីតារបស់លោកអ្នក»។

សិក្ខាសាលា«ធ្វើឱ្យជីវិតកាន់តែមានន័យ»។រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ។

កម្មវិធីដែលបានរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េងហួត មានការចូលរួមពីលោក Christopher Lee ជាស្ថាបនិក និងជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនេះ។ ចំណែកគោលបំណងក្នុងវគ្គបណ្តុះបណ្តាលនេះ គឺបានចែករំលែកចំណេះដឹង និងគន្លឹះល្អៗពីវិធីសាស្រ្តអប់រំកូនៗប្រកបដោយប្រសិទ្ធភាពដល់មាតាបិតាដែលបានចូលរួមប្រមាណ ១០០នាក់។

លោក Christopher Lee ជាវាគ្មិនចែករំលែកបទពិសោធន៍ដល់សិក្ខាកាម។រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ។

លោក ញេម ធា ជាសិក្ខាកាមមួយរូបក្នុងសិក្ខាសាលានេះបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់សម្រាប់លោកក៏ដូចជាមាតាបិតា ព្រោះបានយល់ដឹងពីវិធីអប់រំកូនតូចៗឱ្យឆ្លាតវៃ មានភាពក្លាហាន ពូកែ ដោយឈរលើមូលដ្ឋាននៃក្តីស្រលាញ់។ មួយវិញទៀតលោក ធា ក៏បានយល់ដឹងពីចិត្តសាស្រ្ត និងការវិវត្តន៍ផ្លាស់ប្តូរទៅតាមវ័យរបស់កូនៗផងដែរ៕

សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលពីវិធីសាស្ត្រអប់រំកូន។ រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ។

អត្ថបទខ្លីសរសេរដោយ ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image