loader

អង្គការ HEDC រៀបចំសិក្ខាសាលាចែករំលែកវិធីសាស្រ្តអប់រំកូនឱ្យឆ្លាតវៃ

ភ្នំពេញ៖​ ​កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថ្មីៗនេះ អង្គការ HEDC អន្តរជាតិ បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ«វិធីសាស្រ្តដ៏ឆ្លាតវៃក្នុងការអប់រំបុត្រធីតារបស់លោកអ្នក»។

សិក្ខាសាលា«ធ្វើឱ្យជីវិតកាន់តែមានន័យ»។រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ។

កម្មវិធីដែលបានរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េងហួត មានការចូលរួមពីលោក Christopher Lee ជាស្ថាបនិក និងជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនេះ។ ចំណែកគោលបំណងក្នុងវគ្គបណ្តុះបណ្តាលនេះ គឺបានចែករំលែកចំណេះដឹង និងគន្លឹះល្អៗពីវិធីសាស្រ្តអប់រំកូនៗប្រកបដោយប្រសិទ្ធភាពដល់មាតាបិតាដែលបានចូលរួមប្រមាណ ១០០នាក់។

លោក Christopher Lee ជាវាគ្មិនចែករំលែកបទពិសោធន៍ដល់សិក្ខាកាម។រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ។

លោក ញេម ធា ជាសិក្ខាកាមមួយរូបក្នុងសិក្ខាសាលានេះបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់សម្រាប់លោកក៏ដូចជាមាតាបិតា ព្រោះបានយល់ដឹងពីវិធីអប់រំកូនតូចៗឱ្យឆ្លាតវៃ មានភាពក្លាហាន ពូកែ ដោយឈរលើមូលដ្ឋាននៃក្តីស្រលាញ់។ មួយវិញទៀតលោក ធា ក៏បានយល់ដឹងពីចិត្តសាស្រ្ត និងការវិវត្តន៍ផ្លាស់ប្តូរទៅតាមវ័យរបស់កូនៗផងដែរ៕

សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលពីវិធីសាស្ត្រអប់រំកូន។ រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ។

អត្ថបទខ្លីសរសេរដោយ ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កំពង់ធំ៖ពលរដ្ឋឃុំឈូកខ្សាច់លើកបញ្ហាបីចំណុចឱ្យអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយ

កំពង់ធំ៖ ប្រជាពលរដ្ឋឃុំឈូកខ្សាច់បានលើកក្តីកង្[...]

យុវតី ឌី សៀវអ៊ី ស្ម័គ្រចិត្តបង្រៀនក្មេងៗតាមផ្ទះចង់ឃើញកុមារក្នុងសហគមន៍មានអនាគតល្អ

បាត់ដំបង៖ យុវតីវ័យក្មេង ឌី សៀវអ៊ី បានស្ម័គ្រច[...]

បាត់ដំបង៖កសិករម្នាក់ប្តូរពីដាំស្រូវមកដាំអំពៅក្រោយទទួលផលងាយស្រួល

បាត់ដំបង៖ លោក រ៉េន ប៊ុនសឿន កសិករមួយរូបរស់នៅភូ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត