loader

កំពង់ធំ៖ ក្រុមប្រឹក្សាឃុំបារាយណ៍គ្រងសង់ផ្លូវក្រួសក្រហមសម្រួលការធ្វើដំណើររបស់ពលរដ្ឋ

កំពង់ធំ៖ កាលពីសប្តាហ៍មុនគឺនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មេភូមិ និងក្រុមប្រឹក្សាឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចុះវាស់វែងស្តារប្រឡាយចាស់ និងធ្វើផ្លូវលំក្រាលក្រួសក្រហមលើខ្នងប្រឡាយ។

សកម្មភាពវាស់ផ្លូវគ្រោងក្រាលក្រួសក្រហម។

គម្រោងស្តារប្រឡាយចាស់ និងក្រាលក្រួសក្រហមនេះមានប្រវែងម៉ែត្រប្រមាណ ៣ ពាន់ម៉ែត្រស្ថិតនៅក្នុងភូមិស្វាយ ភូមិជីអោក ភូមិថ្នល់ជាតិ និង ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាគម្រោងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេរសាបជំហ៊ាន ២ (TSSD)។

ក្រុមការងារក្រុមប្រឹក្សាឃុំបារាយណ៍ចុះវាស់វែងផ្លូវ និងប្រឡាយ។

ការស្តារប្រឡាយ និងធ្វើផ្លូវក្រួសក្រហមនេះ គឺក្នុងគោលបំណងកែលម្អផ្លូវទឹក និងសម្រួលការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អងាយស្រួល បន្ទាប់ពីផ្លូវមួយខ្សែនេះរងការខូចខាតពិបាកធ្វើដំណើរ៕

សកម្មភាពវាស់ផ្លូវគ្រោងក្រាលក្រួសក្រហម។

អត្ថបទខ្លីសរសេរដោយ សឿង ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កំពង់ធំ៖ អាជ្ញាធរឃុំបារាយណ៍ចុះផ្សព្វផ្សាយបញ្ហាជំងឺកូវីដ-១៩នៅតំបន់ដាច់ស្រយាល

ខេត្តកំពង់ធំ៖ កាលពីពេលថ្មីអាជ្ញាធរឃុំបារាយណ៍ [...]

វិបត្តិកូវីដ-១៩៖ ព្រះសង្ឃប្រើវិធានការណ៍ការពារសុវត្ថិភាពពុទ្ធបរិស័ទពេលមកសមាទានសីល

ខេត្តកំពង់ធំ៖ ខណៈប្រទេសជាច្រើនលើពិភពលោក​រួមទា[...]

កំពង់ធំ៖ ពលរដ្ឋឃុំបារាយណ៍ងាកមកចិញ្ចឹមត្រីខណៈត្រីធម្មជាតិកាន់តែខ្សត់

ខេត្តកំពង់ធំ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ទឹកទន្លេកា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x