en     km
en     km

ពលរដ្ឋភូមិមួយក្នុងស្រុកបារាយណ៍មានបង្គន់អនាម័យប្រើប្រាស់ជាង ៩៥%

Share

កំពង់ធំ៖ យោងតាមជំរឿនដែលបានធ្វើកាលពីថ្ងៃទី០៣-១៣ ខែមីនា ឆ្នាំ២០១៩ បញ្ជាក់ ថា ប្រជាពលរដ្ឋក្នុងភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានបង្គន់អនាម័យប្រើប្រាស់ជាង ៩៥%។

បង្គន់អនាម័យនៅជនបទក្នុងភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រូបភាព សេង សុភ័ក្រ យុវជនខេត្តកំពង់ធំ

បើតាមជំនឿខាងលើឱ្យដឹងថា ប្រជាជនក្នុងភូមិបារាយណ៍តូចនេះមានចំនួន ៧២១ នាក់ គិតជាខ្នងផ្ទះមាន១៤១ ខ្នង ហើយមានបង្គន់អនាម័យប្រើរហូតដល់ជាង៩៥%។

ប្រជាពលរដ្ឋដែលក្រុមអ្នកសារព័ត៌មានជាយុវជនបានជួបសម្ភាសន៍ឱ្យដឹងថា ពួកគេបានចំណាយប្រាក់មួយចំនួនសង់បង្គន់ប្រើប្រាស់ ដើម្បីបញ្ឈប់ការបន្ទោបង់ពាស វាលពាសកាសតាមព្រៃ និងមាត់ទឹកជាដើម។

ពលរដ្ឋលើកឡើងថា ពេលមានបង្គន់ប្រើមានភាពងាយស្រួលក្នុងការបន្ទោបង់ មិនចំណាយពេលដើរទៅព្រៃឬមាត់ទឹក មិនខ្លាចជនខិលខូចលួចមើល និងចាប់រំលោភ កាត់បន្ថយក្លិនមិនល្អក្នុងភូមិឋាន កាត់បន្ថយមេរោគនានាដែលបង្កពីលាមក ពិសេសរក្សាបានភាពថ្លៃថ្នូរគ្រួសារ និងសហគមន៍៕

អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្រ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image