en     km
en     km

នំពុម្ភយាយ ឡោ ហ៊ុល នៅតែមានទីផ្សារតែខ្សត់អ្នកផលិត

Share

កំពង់ធំ៖ នំពុម្ភ ជានំមួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្តទទួលទានកាលពីគ្រាមុនៗ ប៉ុន្តែបច្ចុប្បន្នហាក់ខ្សត់អ្នកគ្រាំទ្រ ព្រោះក្មេងៗនិយមនំកញ្ចប់ទាន់សម័យ។ នេះជាការលើកឡើងរបស់លោកយាយ ឡោ ហ៊ុល អ្នកលក់នំពុម្ភក្នុងភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យាយ ឡោ ហ៊ុល កំពុងចាក់នំពុម្ភផុស និងលក់នំឱ្យអតិថជន។

លោកយាយ ឡោ ហ៊ុយ បញ្ជាក់ថា បច្ចុប្បន្ននំពុម្ភកាន់តែខ្សត់អ្នកធ្វើលក់ ប៉ុន្តែសម្រាប់នំពុម្ភលោកយាយនៅតែមានអ្នកគាំទ្រទិញជាហូរហែរ។

លោកយាយបន្តថា លោកយាយអាចលក់ចំណេញប្រាក់ពី ២ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល ដែលត្រូវអង្ករជាង ៥គីឡូ។

នេះជារូបនំពុម្ភផុសរបស់យាយ ហ៊ុល។

គ្រឿងផ្សំនំពុម្ភនេះ មានដូចជា អង្ករ ដូង ពងទា មេដំបែ និងស្ករ។ នំពុម្ភផុសមានរូបរាងខុសគ្នាពីនំពុម្ភធម្មតាត្រង់ នំពុម្ភផុសមានពុម្ភរាងជាបេះដូង ហើយនំពុម្ភធម្មតាមានរាងបួនជ្រុង។

លោកយាយ ហ៊ុល បានប្រកបរបរលក់នំពុម្ភផុសនេះជាង ១០ ឆ្នាំមកហើយដែលរបរនេះជួយផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃបានផងដែរ៕

អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image