កំពង់ធំ៖ ក្នុងវ័យ ៧៧ ឆ្នាំ លោកយាយ ម៉េស ប៉ត មានវ័យកាន់តែចាស់ជរាណាស់ទៅហើយ ចំណែករបរធ្វើនំបញ្ចុកលក់ ក៏ត្រូវផ្ទេរទៅឱ្យកូនៗនិងចៅជាអ្នកបន្តធ្វើដែរ។
លោកយាយ ប៉ត បន្តថា ខ្លួនបានចាប់យករបរធ្វើនំបញ្ចុក និងទឹកសំឡនំបញ្ចុកនេះតាំងតែពីបែករបប ប៉ុល ពត ឆ្នាំ១៩៧៩ មកម្ល៉េះ។
ស្រ្តីមេម៉ាយរូបនេះបន្ថែមថា របរធ្វើនំបញ្ចុកនេះ ធ្វើជីវភាពគ្រួសាររបស់លោកយាយបានធូរធាមួយកម្រិត ហើយអាចផ្គត់ផ្គង់ការសិក្សារបស់កូនបានផងដែរ។
លោកយាយឱ្យដឹងថា ក្នុងមួយថ្ងៃលោកយាយត្រូវធ្វើនំបញ្ចុកដោយប្រើអង្ករប៉ុន្មាន ៦គីឡូ មកធ្វើនំឱ្យកូនលក់ទាំងព្រឹកនិងល្ងាច។លោកយាយ ម៉េស ប៉ត រស់នៅនិងលក់នំបញ្ចុកក្នុងភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕
អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្ត្រ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។