loader

ពលរដ្ឋត្រេកអរពេលមន្រ្តីចុះចាក់វ៉ាក់សាំងសត្វចិញ្ចឹមខណៈជម្ងឺកំពុងរាតត្បាត

កំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួនពីរ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលភាគច្រើនជាកសិករបានសម្តែងក្តីសាទរ ដែលមន្រ្តីខេត្តបានចុះមកចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺឆ្លងលើសត្វគោ និងក្របី ខណៈសត្វចិញ្ចឹមរបស់ប្រជាកសិករកំពុងជួបបញ្ហាជម្ងឺជារឿយៗ។

សកម្មភាពមន្រ្តីចុះចាក់ថ្នាំការពារជម្ងឺអុតក្តាម ក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រូបភាព ពោ គឺមសេង

ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងយុទ្ធនាការចាក់ថ្នាំការពារជម្ងឺឆ្លងសត្វគោ ក្របី ដឹកនាំដោយអភិបាលខេត្តកំពង់ធំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ យុទ្ធនាការនេះប្រព្រឹត្តិទៅនៅថ្ងៃទី ២១ សីហានេះ ក្នុងបរិវេណវត្តក្ដាមហា ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងសកម្មភាពចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងដូចជាជម្ងឺសារទឹក និងជម្ងឺអុតក្ដាមនេះ ប្រជាពលរដ្ឋបានដឹកគោ ចំនួនជាង ៤០០ក្បាលមកទទួលយកការចាក់វ៉ាក់សាំងនេះ។

លោក មុំ យ៉ុន ប្រជាពលរដ្ឋរស់នៅភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ សម្ដែងអារម្មណ៍ត្រេកអរពេលមានមន្ត្រីជំនាញចុះមកផ្ដល់ថ្នាំវ៉ាក់សាំងការពារសត្វគោ ក្របី ដែលពីមុនប្រជាពលរដ្ឋនៅភូមិនេះជួបផលពិបាកយ៉ាងខ្លាំង ព្រោះគោ ក្របី កើតជម្ងឺអុតក្ដាមជាញឹកញាប់ពិបាកថែទាំ៕

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិក[...]

កំពង់ធំ៖ អ្នកស្រុកបារាយណ៍ត្រៀមរៀបចំប្រណាំងទូកផ្កាចារ ៣ ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នា[...]

អ្នកស្រី សួ ចិត្រ ដាំបន្លែសរីរាង្គធ្វើម្ហូបលក់គិតគូរពីសុខភាពអ្នកទទួលទាន

កំពង់ធំ៖ អ្នកស្រី សួ ចិត្រ និងប្តីគឺលោក ផ្លុង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត