en     km
en     km

កសិករឃុំឈូកខ្សាច់ដាំដំឡូងមីរកប្រាក់បន្ថែមផ្គត់ផ្គង់ការសិក្សាកូននៅភ្នំពេញ

Share

កំពង់ធំ៖ លោក ចាន់ មាន ជាកសិករម្នាក់រស់នៅភូមិចាន់ល្ហង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រកបមុខរបរដាំដំឡូងមីបន្ថែមពីរបរស្រែចំការ លក់ឲ្យឈ្មួញដើម្បីបន្ថែមប្រាក់ចំណូលផ្គត់ផ្គង់ការសិក្សាកូននៅរាជធានីភ្នំពេញ។

ដើមដំឡូងមីក្នុងឃុំឈូកខ្សាច់។រូបភាព ហោ គឹមសេង យុវជនខេត្តកំពង់ធំ

លោក ចាន់ មាន បានបន្តថា ការដាំដំឡូងមីធ្វើឲ្យគ្រួសាររបស់លោកអាចរកប្រាក់ចំណូលបានពី ៣០០០ ដុល្លារ ទៅ ៤០០០ ដុល្លារ ក្នុងមួយរដូវ ។ លោកបានបន្ថែមទៀតថា ប្រាក់ចំណូលដែលបានពីការលក់ដំឡូងមីនេះ គឺយកទៅផ្គត់ផ្គង់ការសិក្សាកូននៅភ្នំពេញ និងសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសាររបស់លោក។

លោកប្រាប់បន្តថា ការដាំដំឡូងមីមានជួបបញ្ហាខ្លះគឺប្រឈមបញ្ហាសត្វល្អិតស៊ីមើមការបាញ់ថ្នាំមិនដិត ដល់ជាដើម៕

  អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image