en     km
en     km

កំពង់ធំ៖ របរដំដែកជួយជីវភាពគ្រួសារលោក រី មិនបាច់ចំណាកស្រុក

Share

ភ្នំពេញ៖ សំឡេងផូងផាងលឹនលឺចេញពីផ្លែញញួរទង្គិចជាមួយបន្ទះដែកក្រហមឆ្អិនឆ្អៅ នេះជាទិដ្ឋភាពក្នុងរោងជាងដំដែកតូចមួយដែលកំពុងផលិតកាំបិត ពូថៅ ផ្គាក់ និងផ្លែចប របស់គ្រួសារលោក រី។

សកម្មភាពដំដែករបស់គ្រួសារលោក​ រី ។រូបភាព ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ។

ស្របពេលដែលយុវជនមួយចំនួនសម្រេចចិត្តចំណាកស្រុករកការងារធ្វើឆ្ងាយពីស្រុកកំណើត លោក រី និងសមាជិកគ្រួសាររស់នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចាប់យករបរដំដែកដើម្បីចិញ្ចឹមជីវិតជាង ៣០ ឆ្នាំក្នុងភូមិស្រុករបស់ខ្លួន។​

លោក រី ជាជាងដំដែកមានបទពិសោធន៍ជា ៣០ឆ្នាំមកហើយ។ រូបភាព ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ។

លោក រី បានឱ្យដឹងថា ជំនាញដំដែកលិត កាំបិត ពូថៅ និងសម្ភារៈផ្សេងៗនេះ លោកចេះពីដូនតាមក ហើយក៏បង្រៀនកូនចៅឱ្យចេះតៗគ្នា។ លោកបន្តថា សម្ភារៈទាំងអស់ផលិតតាមការកាម៉ុងរបស់ឈ្មួញ និងប្រជាពលរដ្ឋក្នុងភូមិស្រុក និងតាមបណ្តាខេត្តនានា។

លោក រី មានទទួលផលិត កាំបិត ពូថៅ ផ្គាក់ ចប និងសម្ភារៈមួយចំនួន។ រូបភាព ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ

លោកប្រាប់បន្តថា ការងារជាជាងដំដែកនេះត្រូវប្រើកម្លាំងច្រើន និងពឹងអាស្រ័យលើសុខភាពផងដែរដើម្បីដំណើរការការងារ។ តែយ៉ាងណា លោករីករាយជាមួយការងារនេះ ព្រោះ របរនេះអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ និងអាចដរស់នៅជុំគ្រួសារដោយមិនចាំបាច់ឱ្យកូនចៅចំណាកស្រុករកការងារធ្វើឆ្ងាយពីផ្ទះ ដែលប្រឈមនឹងបញ្ហានានា៕

អត្ថបទខ្លីសរសេរដោយ ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image