loader

កំពង់ធំ៖អាជ្ញាធរស្នើឱ្យពលរដ្ឋផ្តល់ព័ត៌មានពីបញ្ហាអាកាសធាតុឈានទៅរកដំណោះស្រាយ

កំពង់ធំ៖ កាលពីខែសីហាថ្មីៗនេះ ក្រុមប្រឹក្សាឃុំបារាយណ៍បានបើកកិច្ចប្រជុំមួយជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកបញ្ហាដែលកើតមានឡើងពាក់ព័ន្ធបញ្ហាអាកាសធាតុ។

កិច្ចប្រជុំដែលរៀបចំឡើងនៅបរិវេណផ្ទះលោកមេភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំនេះ ក៏ជាផ្នែកមួយដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអាជ្ញាធរនិងពលរដ្ឋ ស្វែងយល់ទុក្ខលំបាក និងបញ្ហានានារបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

មេឃុំបារាយណ៍និងប្រជាពលរដ្ឋបើកកិច្ចប្រជុំពីបញ្ហាអាកាសធាតុ។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

លោក ធូ សេង មេឃុំបារាយណ៍ បានលើកឡើងក្នុងកិច្ចប្រជុំជាមួយពលរដ្ឋដោយស្នើឱ្យប្រជាពលរដ្ឋត្រូវផ្តល់ព័ត៌មានទាក់ទងបញ្ហាអាកាសធាតុឱ្យបានទាន់ពេលវេលា ដើម្បី ឱ្យអាជ្ញាធរអាចចាត់វិធានការទប់ស្កាត់បាន។ ពិសេសគ្រួសារដែលជួបបញ្ហាជីវភាពក្រីក្រដោយសារបញ្ហាអាកាសធាតុត្រូវរាយការណ៍បន្ទាន់ ដើម្បីឱ្យក្រុមប្រឹក្សាឃុំសុំជំនួយជួយអន្តរាគមន៍។

ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីមេភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋជាច្រើនគ្រួសារនោះ លោក ធូ សេង មេឃុំបារាយណ៍បានបង្ហើបប្រាប់ពីគម្រោងអភិវឌ្ឍក្នុងមូលដ្ឋានសម្រាប់ពេលអនាគត៕

អត្ថបទខ្លីសរសេរដោយ ហុក​ ដេប៉ូ  យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កំពង់ធំ៖ របរដំដែកជួយជីវភាពគ្រួសារលោក រី មិនបាច់ចំណាកស្រុក

ភ្នំពេញ៖ សំឡេងផូងផាងលឹនលឺចេញពីផ្លែញញួរទង្គិចជ[...]

អង្គការ HEDC រៀបចំសិក្ខាសាលាចែករំលែកវិធីសាស្រ្តអប់រំកូនឱ្យឆ្លាតវៃ

ភ្នំពេញ៖​ ​កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩[...]

កំពង់ធំ៖ គ្រូបង្រៀនឃុំឈូកខ្សាច់បើកយុទ្ធនាការប្រមូលកុមារតូចៗចូលរៀន

កំពង់ធំ៖ កាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៩កន្លង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត