en     km
en     km

កំពង់ធំ៖ អាជ្ញាធរស្រុកបារាយណ៍ បើកយុទ្ធនាការប្រឆាំងជំងឺ Covid-19

Share

កំពង់ធំ៖ ខណៈការផ្ទុះឡើងនៃជំងឺ Covid-19 អាជ្ញាធរស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើកយុទ្ធនាការប្រឆាំង និងការពារជំងឺ Covid-19 ក្នុងមូលដ្ឋានរបស់ខ្លួន។

សកម្មភាពចុះអប់រំផ្សព្វផ្សាយពលរដ្ឋពីបញ្ហាជំងឺ Covid-19
សកម្មភាពចុះអប់រំផ្សព្វផ្សាយពលរដ្ឋពីបញ្ហាជំងឺ Covid-19

ក្នុងយុទ្ធនាការនោះ អាជ្ញាធរបានចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋពីរបៀបធ្វើអនាម័យខ្លួនប្រាណ ដោយប្រើរថយន្តនិងកង់បីដាក់ឧបករណ៍បំពងសំឡេងក្នុងមូលដ្ឋាន។​ជាងនេះទៀត អាជ្ញាធរបានប្រើឧបករណ៍វាស់កម្តៅលើប្រជាពលរដ្ឋនិងអ្នកលក់ដូរក្នុងផ្សារ បុកឃ្លឿនិងផ្សារមួយចំនួនទៀតក្នុងស្រុកបារាយណ៍ផងដែរ។

សកម្មភាពផ្សព្វផ្សាយពលរដ្ឋតាមរយៈឧបករណ៍បំពងសំឡេងដាក់លើកង់បី។

ជាការកត់សម្គាល់ ជំងឺ Covid-19 បានសម្លាប់មនុស្សរាប់ពាន់នាក់ និងឆ្លងរីករាលដាលទៅមនុស្សជាច្រើនសែននាក់ក្នុងពិភពលោក។ ដោយឡែកក្នុងប្រទេសកម្ពុជាមានអ្នកឆ្លងមេរោគនេះជាង៩៨នាក់ហើយគិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។

យ៉ាងណាក្រសួងសុខាភិបាល បានចេញនូវវិធានការណ៍ណែនាំនានាដើម្បីទប់ស្កាត់និងការពារជំងឺ Covid-19នេះ។ ការធ្វើអនាម័យខ្លួនប្រាណ ដោយឧស្សាហ៍លាងដៃនិងសាប៊ូ ឬទឹកអាកុល ខ្ទប់មាត់និងច្រមុះពេលក្អកឬក្រដាស ត្រូវនៅឱ្យឆ្ងាយពីអ្នកមានរោគសញ្ញាឱ្យបានមួយម៉ែត្រ និងវិធានការណ៍មួយចំនួនទៀត៕

អត្ថបទខ្លីសរសេរដោយ សឿន ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មាន ស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image